Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងហូជីមិញ កំណត់​គោលដៅ​ប្រើ​រថយន្តក្រុងអគ្គិសនី ១០០% នៅឆ្នាំ២០៣០

បានផុស

នៅ

ទីក្រុងហូជីមិញ​នៃ​ប្រទេស​វៀតណាម គ្រោងនឹងផ្លាស់ប្តូរបណ្តាញរថយន្តក្រុងសាធារណៈទាំ​ង​អស់​របស់ខ្លួនទៅជារថយន្តថាមពលអគ្គិសនី និងបៃតងនៅឆ្នាំ​២០៣០ ហើយ​ចាប់​ផ្ដើម​​​បង្កើត​ផ្លូវរថយន្តក្រុងអគ្គិសនីថ្មីនៅឆ្នាំ២០២៥។

(រូបភាព៖ VNExpress)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គំនិតផ្តួចផ្តើមនេះ ស្នើឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ស្របតាមការផ្លាស់ប្តូរថាមពលបៃតងជាតិ និងគោលដៅកាត់បន្ថយការបំភាយឧស្ម័ន។

ក្រុម​រថយន្តក្រុងបច្ចុប្បន្នរបស់​​ហូជីមិញ មានរថយន្តជាង ២ ២០០​គ្រឿង ក្នុង​នោះ​មាន​ ៥៥០​គ្រឿងដែលដំណើរការដោយអគ្គិសនី ឬឧស្ម័នធម្មជាតិ (CNG)។ រថយន្តក្រុងម៉ាស៊ូតដែលមានអាយុលើសពី​១៥​ឆ្នាំ នឹងត្រូវជំនួសដោយរថយន្តថាមពលអគ្គិសនី ឬថាមពលបៃតងនៅចន្លោះឆ្នាំ​២០២៥ និង​២០២៩។ នៅឆ្នាំ២០៣០ ផ្លូវទាំងអស់នឹងមាន​តែ​ការ​ប្រើប្រាស់រថយន្តថាមពលអគ្គិសនី ឬថាមពល​បៃតង។

ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរ ទីក្រុង​ហូជីមិញ នឹងសាងសង់ស្ថានីយសាកថ្មនៅតាមដេប៉ូ និងចំណតរថយន្ត ដោយ​ផ្តល់ប្រាក់កម្ចីការប្រាក់ទាបសម្រាប់ការទិញរថយន្តក្រុងអគ្គិសនី និងផ្តល់ការឧបត្ថម្ភធនសម្រាប់ស្ថានីយ៍សាកថ្ម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ CNG៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម