ព័ត៌មានអន្ដរជាតិ
ស្លាប់ម្នាក់ និងរបួស៧នាក់ ក្រោយផ្ទុះរថយន្ត Cybertruck ចំពីមុខសណ្ឋាគារលោក ត្រាំ
ប៉ូលិសអាមេរិក កំពុងស៊ើបអង្កេតករណីផ្ទុះរថយន្ត Tesla Cybertruck មួយគ្រឿងនៅខាងក្រៅសណ្ឋាគារ Trump ក្នុងទីក្រុង Las Vegas រដ្ឋ Nevada។ នៅលើរថយន្តកើតហេតុ គេសង្កេតឃើញមានកាដុងសាំង និងគ្រាប់កាំជ្រួចជាច្រើន។

ប៉ូលិស បានឲ្យដឹងថា អ្នកបើកបរម្នាក់បានស្លាប់ និងមនុស្ស ៧នាក់បានរងរបួសស្រាល។
រថយន្ត Cybertruck នេះ ត្រូវបានគេជួលនៅក្នុងរដ្ឋ Colorado ហើយបានទៅដល់ទីក្រុង Las Vegas កាលពីព្រឹកថ្ងៃពុធទី១ខែមករា ដោយចតនៅមុខសណ្ឋាគារ Trump ក្បែរច្រកចេញចូល។ ដំបូងឡើយ រថយន្តបានចាប់ផ្តើមមានផ្សែង បន្ទាប់មកក៏ផ្ទុះតែម្ដង។
នៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃកើតហេតុ លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា សេតវិមានកំពុងតាមដានឧប្បត្តិហេតុនេះ ហើយកំពុងស៊ើបអង្កេតថាតើវាមានទំនាក់ទំនងជាមួយការវាយប្រហារនៅទីក្រុង New Orleans ដែលបានបណ្តាលឲ្យមនុស្ស ១៥នាក់ស្លាប់ដែរឬក៏អត់។
ពាក់ព័ន្ធនឹងការផ្ទុះ ប្រធានក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសថា វាបណ្តាលមកពីកាំជ្រួច ឬគ្រាប់បែក ដែលទុកនៅក្នុងរថយន្ត Cybertruck ពោលគឺមិនជាប់ទាក់ទងនឹងបច្ចេកទេសរថយន្តក្រុមហ៊ុនរបស់លោកឡើយ ដោយបន្ថែមថា ក្រុមការងារជាន់ខ្ពស់ Tesla ទាំងមូលកំពុងស៊ើបអង្កេតលើករណីដែលមិនធ្លាប់កើតមាននេះ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ