Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ហាមឃាត់ នាយកប្រតិបត្តិក្រុមហ៊ុន Jeju Air មិនឲ្យចាកចេញពីប្រទេស

បានផុស

នៅ

ស្របពេលប្រទេសកូរ៉េខាងត្បូង បើកការស៊ើបអង្កេតរកមូលហេតុពិតនៃគ្រោះមហន្តរាយដែនអាកាសដ៏ប្រល័យបំផុតនៅលើទឹកដីរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ទី២ខែមករាឆ្នាំ២០២៥ ប៉ូលិស បានចេញបញ្ជាហាមឃាត់នាយកប្រតិបត្តិក្រុមហ៊ុន Jeju Air មិនឲ្យចាកចេញពីប្រទេសឡើយ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសខេត្ត Jeolla ខាងត្បូង ក្នុងទីក្រុង Muan ដែលជាកន្លែងកើតហេតុបាននិយាយថា «ក្រុមស៊ើបអង្កេតបានដាក់បម្រាមធ្វើដំណើរលើលោក Kim E-bae ហើយប៉ូលិសក៏គ្រោងកំណត់អំពីមូលហេតុឲ្យបានយ៉ាងរហ័សនិងហ្មត់ចត់ ព្រមទាំងការទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះឲ្យ ស្របតាមច្បាប់និងគោលការណ៍ផងដែរ»។

សេចក្តីប្រកាសនេះកើតឡើងស្របពេល ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង Choi Sang-mok បញ្ជាឲ្យធ្វើសកម្មភាពភ្លាម ប្រសិនបើការស៊ើបអង្កេត រកឃើញបញ្ហាណាមួយពាក់ព័ន្ធយន្តហោះនេះ។

សេចក្តីប្រកាសនេះទៀតសោត ធ្វើឡើងបន្ទាប់ពីប៉ូលិស ឆ្មក់ចូល​អាកាសយានដ្ឋានអន្តរជាតិ Muan ដោយ​ចូល​ទៅ​កាន់​ការិយាល័យរបស់ក្រុមហ៊ុន Jeju Air និងស្ថាប័នអាកាសចរណ៍ក្នុងតំបន់។

(រូបថត៖ Reuters)

យោងតាមអាជ្ញាធរកូរ៉េខាងត្បូង, ពួកគេបានទាញយកទិន្នន័យដំបូងពីប្រអប់ខ្មៅមួយរបស់យន្តហោះ Boeing 737-800 ហើយមួយទៀតត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិកដើម្បីធ្វើការវិភាគ ខណៈមន្ត្រីកូរ៉េខាងត្បូងក៏ចាប់ផ្តើមការត្រួតពិនិត្យយន្តហោះប្រភេទនេះ ទាំងអស់ដែលកំពុងប្រតិបត្តិការផងដែរ។

គួររម្លឹកថា យន្តហោះ Boeing 737-800 បានចុះចតនៅលើផ្លូវរត់ ដោយមិនមានឧបករណ៍ចុះចតត្រឹមត្រូវភ្លាមៗបន្ទាប់ពីអាកាសយានិក រាយការណ៍ទៅផ្នែកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសអំពីការវាយប្រហាររបស់បក្សី មុនពេលបុករបងផ្ទុះឆេះជាអណ្តាតភ្លើង សម្លាប់មនុស្ស១៧៩នាក់។

នេះគឺជាគ្រោះមហន្តរាយដែនអាកាសសម្លាប់មនុស្សច្រើនបំផុតដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង ចាប់តាំងពីយន្តហោះ Boeing 747 របស់ Korean Air ធ្លាក់ចូលទៅក្នុងភ្នំ Guam កាលពីឆ្នាំ ១៩៩៧ ឆក់យកជីវិតមនុស្ស ២២៨នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប៉ូលិសកូរ៉េខាងត្បូងឆ្មក់អាកាសយានដ្ឋាន Muan ក្រោយ​ហេតុការណ៍ធ្លាក់យន្តហោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​បេតុង​លូប្រាំ ឆ្លង​កាត់​ប្រឡាយ​ភូមិ​ម័ល​ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ កុម្ភៈ ដល់ថ្ងៃទី៣០ ខែមេសា

សន្តិសុខសង្គម៣ ម៉ោង មុន

ករណីជនជាតិចិនផ្ទុះអាវុធ នៅអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចឃាត់បានជនសង្ស័យ២នាក់ អាវុធAK២ដើម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​JD Vance​៖ អឺរ៉ុបនិង​ណាតូ​នៅតែសំខាន់​សម្រាប់​អាមេរិក​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម១០ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

សន្តិសុខសង្គម២ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា៨ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម