ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ កំពុងជំរុញឲ្យ EU បន្ធូរបន្ថយទណ្ឌកម្មលើស៊ីរី
ប្រទេសអាល្លឺម៉ង់ កំពុងដឹកនាំសហភាពអឺរ៉ុបពិភាក្សាគ្នាអំពីការបន្ធូរបន្ថយទណ្ឌកម្ម ដែលដាក់លើរដ្ឋាភិបាលស៊ីរី និងការផ្ដល់ជំនួយដល់ប្រជាជនស៊ីរី ក្រោយការផ្តួលរំលំរបបប្រធានាធិបតី Bashar al-Assad។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៨ខែមករាឆ្នាំ២០២៥។

ប្រភពពីក្រសួងការបរទេសអាល្លឺម៉ង់ បានប្រាប់ Reuters ថា៖ «យើងកំពុងពិភាក្សាយ៉ាងសកម្មនូវមធ្យោបាយ ក្នុងការផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មដល់ប្រជាជនស៊ីរី ក្នុងវិស័យមួយចំនួន» ដែលនេះតម្រូវឲ្យមានការសម្រេចចិត្តជាឯកច្ឆ័ន្ទពីសហភាពអឺរ៉ុប។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី សម្រាប់ទស្សនកិច្ចរយៈពេលមួយថ្ងៃជាមួយសមភាគីបារាំង ក្នុងនាមជាសហភាពអឺរ៉ុប និងបានជួបជាមួយមេដឹកនាំនៃក្រុម HTS Ahmed al-Sharaa។
លោកស្រី Baerbock បាននិយាយថា គ្រប់ក្រុមកងកម្លាំងស៊ីរីទាំងអស់ រួមទាំងស្ត្រីនិងជនជាតិ Kurd ត្រូវតែចូលរួមនៅក្នុងការផ្លាស់ប្តូរប្រទេស បើខ្លួនពិតជាចង់បានការគាំទ្រពីអឺរ៉ុបប្រាកដមែន។
សូមរំឭកថា ការវាយលុកដ៏លឿនរបស់ក្រុមឧទ្ទាម Hayat Tahrir al-Sham បានផ្តួលរំលំលោកប្រធានាធិបតី Assad កាលពីថ្ងៃទី៨ខែធ្នូឆ្នាំ២០២៤ ហើយឈានដល់ការបង្កើតជារដ្ឋាភិបាលថ្មីបណ្ដោះអាសន្ន។
សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានដាក់ចេញនូវការលើកលែងទណ្ឌកម្មរយៈពេល៦ខែ សម្រាប់ប្រតិបត្តិការជាមួយស្ថាប័នរដ្ឋាភិបាលស៊ីរីមួយចំនួន ដើម្បីសម្រួលដល់លំហូរនៃជំនួយមនុស្សធម៌ ដោះស្រាយការខ្វះខាតថាមពលរបស់ស៊ីរី និងអនុញ្ញាតឲ្យមានការបង្វិលប្រាក់ផ្ទាល់ខ្លួន។
សហភាពអឺរ៉ុប អាមេរិក ចក្រភពអង់គ្លេស និងប្រទេសមួយចំនួនផ្សេងទៀត បានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើប្រទេសស៊ីរី បន្ទាប់ពីលោក Assad បានបង្ក្រាបការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ២០១១ ដែលនាំឲ្យស៊ីរីធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


