ព័ត៌មានអន្ដរជាតិ
ផ្ទុះឆេះរោងចក្រផលិតសារធាតុ«អាសេតូន» របស់រុស្ស៊ី ខណៈអ៊ុយក្រែនត្រូវគេសង្ស័យវាយប្រហារនេះ
មានសេចក្តីរាយការណ៍ដែលថា មានការផ្ទុះឆេះរោងចក្រដែលផលិតអង្គធាតុរាវ «អាសេតូន (acetone)» ដែលធាតុគីមីចាំបាច់មួយសម្រាប់វិស័យឧស្សាហកម្ម នៅក្នុងឧស្សាហកម្មនៃតំបន់ Leningrad របស់រុស្ស៊ី ដោយរុស្ស៊ីមិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការផ្ទុះឆេះនេះទេ ប៉ុន្តែការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនត្រូវបានដាក់ការសង្ស័យ។

តាមសេចក្តីរាយការណ៍ OREANDA-NEWS រោងចក្រនេះមានទំហំ ១៦០០ម៉ែត្រការ៉េ កំពុងឆាបឆេះ។ ការឆេះរោងចក្រផលិតអាសេតូនរបស់រុស្ស៊ីនេះនាំឱ្យមានការធ្លាយប្រេងដ៏ធំមួយ។
ក្នុងរយៈពេលចុងក្រោយ ជាពិសេសចាប់តាំងពីសហរដ្ឋអាមេរិកនិងមហាអំណាចតំបន់អឺរ៉ុបមានបារាំង និងអង់គ្លេសបានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ចូលទឹកដីរុស្ស៊ី អ៊ុយក្រែនបានបាញ់សំដៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធឥន្ធនៈនិងយោធារបស់រុស្ស៊ី។
សេចក្តីអង្គភាពសារព័ត៌មាន OREANDA-NEWS ដែលមានមូលដ្ឋាននៅទីក្រុង St Petersburg របស់រុស្ស៊ី បានឲ្យដឹងថា គណៈកម្មាធិការច្បាប់ និងសណ្តាប់ធ្នាប់ និងសន្តិសុខក្នុងតំបន់ Leningrad បានរាយការណ៍នៅក្នុងបណ្តាញតេឡេក្រាមរបស់ខ្លួនកាលពីថ្ងៃសុក្រថា ករណីផ្ទុះឆេះនេះបានបំផ្លាញអគារឥដ្ឋពីរនៅលើទឹកដីនៃរោងចក្រនៅលើផ្លូវ Industrialnaya។ យោងតាមព័ត៌មានបឋម បុគ្គលិករបស់ក្រុមហ៊ុនបានចាកចេញពីតំបន់គ្រោះថ្នាក់ទាន់ពេលវេលា។
យោង kyivindependent.com អ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) វាយប្រហាររុស្ស៊ីបណ្តាលឲ្យមានការឆាបឆេះដ៏សន្ធោរសន្ធៅនេះ។ សេចក្តរាយការណ៍ដដែល បានឲ្យដឹងថា កាលពីរាត្រីកន្លងទៅ រុស្ស៊ីចាប់បានដ្រូនអ៊ុយក្រែនរហូតដល់៤០គ្រឿង។
យោងគេហទំព័រ cnchem1688.com អាសេតូនគឺជាអង្គធាតុរាវគ្មានពណ៌ និងថ្លា ជាមួយនឹងលក្ខណៈងាយនឹងបង្កជាហេតុខ្លាំង និងរសជាតិសារធាតុរំលាយពិសេស។វាត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងជីវិតប្រចាំថ្ងៃ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


