ព័ត៌មានអន្ដរជាតិ
ការបាញ់ផ្លោងនៅជិតរដ្ឋធានីស៊ូដង់ សម្លាប់ជនស៊ីវិលជាង១០០នាក់
យ៉ាងហោចណាស់មនុស្ស១២០នាក់ត្រូវបានគេរាយការណ៍ថា ស្លាប់នៅក្នុងហេតុការណ៍បាញ់ផ្លោងមួយកាលពីថ្ងៃចន្ទនៅក្នុងតំបន់ Dar-Salam ក្នុងទីក្រុង Omdurman ដែលឆ្លងកាត់ទន្លេនីលពីរដ្ឋធានី Khartoum ប្រទេសស៊ូដង់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៥ខែមករានេះ។

សង្រ្គាមស៊ីវិលក្នុងប្រទេសស៊ូដង់ ដែលឥឡូវនេះមានរយៈពេល២១ខែកន្លងទៅ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងប្រជាជនភៀសខ្លួនឬផ្លាស់ទីលំនៅជាង១២លាននាក់ និងបានរុញច្រានប្រទេសនេះឱ្យធ្លាក់ចូលទៅក្នុងគ្រោះអត់ឃ្លាន ដែលអង្គការសហប្រជាជាតិពិពណ៌នាថាជាគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។
ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តមានចំនួនតិច ខណៈដែលបុគ្គលិកសុខាភិបាលព្យាយាមព្យាបាលមនុស្សមួយចំនួនធំដែលមានរបួសពីការទម្លាក់គ្រាប់បែក។ ការវាយប្រហារនេះមិនទាន់មានភាគីណាមួយអះអាងថា ខ្លួនជាអ្នកធ្វើនោះទេ។
គួរបញ្ជាក់ថា ភាគច្រើននៃទីក្រុង Omdurman ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពដែលគ្រប់គ្រងដោយអនុប្រធានាធិបតី ខណៈដែលកងទ័ព RSF ដែលគ្រប់គ្រងដោយប្រធានាធិបតី កាន់កាប់រដ្ឋធានី និងជាផ្នែកមួយនៃតំបន់ Khartoum កាន់តែច្រើន។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កងទ័ព RSF ក៏បានបង្កើនការវាយលុករបស់ខ្លួននៅទីក្រុង Omdurman ក្នុងគោលបំណងដណ្តើមការគ្រប់គ្រងឡើងវិញ និងបានរឹបអូសយកតំបន់ចំនួនបី និងរឹបអូសអាវុធដែលបន្សល់ទុកដោយកងកម្លាំងប៉ារ៉ា។
បញ្ហាទាំងនេះបានចាប់ផ្តើមកាលពីឆ្នាំមុនបន្ទាប់ពីការដឹកនាំរបស់កម្លាំងប៉ារ៉ា និង កងកម្លាំងគាំទ្ររហ័ស (RSF) បានធ្លាក់ចេញពីទិសដៅអនាគតរបស់ប្រទេស។ ភាគីទាំងពីរត្រូវបានចោទប្រកាន់ថា បានកំណត់គោលដៅលើជនស៊ីវិល រួមទាំងបុគ្គលិកសុខាភិបាល និងការបាញ់ផ្លោងមិនរើសមុខលើតំបន់លំនៅដ្ឋាន។ ការប៉ះទង្គិចគ្នានាពេលថ្មីៗនេះថែមទាំងបានបង្ខំឱ្យបិទមណ្ឌលសុខភាពជាច្រើនដែលប៉ះពាល់ដល់ការផ្តល់សេវាវេជ្ជសាស្រ្តដល់ប្រជាជនរាប់ពាន់នាក់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


