ព័ត៌មានអន្ដរជាតិ
អ្នកដំណើរ១១នាក់ត្រូវរថភ្លើងបុកស្លាប់ក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា
យ៉ាងហោចណាស់អ្នកដំណើរ១១នាក់បានស្លាប់ និង៥នាក់ទៀតរងរបួសនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីពួកគេបានរត់គេចពីពាក្យបំភ័យអំពីអគ្គីភ័យនៅលើរថភ្លើង ហើយត្រូវរថភ្លើងមួយទៀតបុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៣ខែមករានេះ។

មន្ត្រីផ្លូវដែក បាននិយាយថា អ្នកដំណើរបានចុះពីរថភ្លើងដែលជាប់ព្រំដែនទីក្រុង Mumbai ក្នុងរដ្ឋ Maharashtra ភាគខាងលិច បន្ទាប់មកមាននរណាម្នាក់បានទាញខ្សែបន្ទឺសម្លេងសង្គ្រោះបន្ទាន់ បណ្តាលឱ្យវាឈប់អ្នកដំណើរភ័យស្លន់ស្លោររត់ចេញ ហើយត្រូវរថភ្លើងមួយទៀតបុកនៅលើផ្លូវដែលនៅជាប់គ្នា។
ភ្លាមៗនោះគេមិនទាន់ដឹងច្បាស់ ថាតើពិតជាមានអគ្គិភ័យឬយ៉ាងណានោះទេ។ បន្ទាប់ពីកើតហេតុ មានរថយន្តសង្គ្រោះយ៉ាងហោចណាស់៨ បានបន្តបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។
ប្រទេសឥណ្ឌាបានចាប់ផ្តើមអនុវត្តកម្មវិធី៣០ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មផ្លូវដែករបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែនេះត្រូវបានបំផ្លាញដោយគ្រោះថ្នាក់ជាបន្តបន្ទាប់ រួមទាំងក្រឡាប់រថភ្លើងធំបីក្នុងឆ្នាំ២០២៣នៅរដ្ឋ Odisha ដែលបានបណ្តាលឲ្យមនុស្សជិត ៣០០នាក់ស្លាប់។
ពាក់ព័ន្ធបញ្ហានេះប្រធានរដ្ឋ Maharashtra លោក Devendra Fadnavis បានបង្ហោះនៅលើ X ថាលោក«មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតដ៏សោកនាដកម្មនេះ» ក្នុងអំឡុងពេលឧប្បត្តិហេតុនៅជិត Pachora ក្នុងសង្កាត់ Jalgaon ចម្ងាយប្រហែល៤០០គីឡូម៉ែត្រពីទីក្រុង Mumbai រដ្ឋធានីរបស់ប្រទេសឥណ្ឌា៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


