ព័ត៌មានអន្ដរជាតិ
ក្រុមស្រឡាញ់ភេទដូចគ្នារាប់រយគូនៅថៃ កំពុងចាំចុះសំបុត្រអាពាហ៌ពិពាហ៌ ក្រោយច្បាប់ថ្មីអនុម័ត
ថៃ បានក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ និងទីបីនៅអាស៊ី បន្ទាប់ពីតៃវ៉ាន់ និងនេប៉ាល់ ដែលអាពាហ៍ពិពាហ៍ភេទដូចគ្នាទទួលបានភាពស្របច្បាប់ជាផ្លូវការ។ ច្បាប់សមភាពអាពាហ៍ពិពាហ៍ ដែលផ្តល់សិទ្ធិស្របច្បាប់ដល់គូស្វាមីភរិយាស្រឡាញ់ភេទដូចគ្នា (LGBTQ+) បានចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ទី២៣ខែមករាឆ្នាំ២០២៥នេះ ខណៈកំពុងមានគូស្នេហ៍ភេទដូចគ្នារាប់រយគូចាំចុះសំបុត្រអាពាហ៌ពិពាហ៍។

គូស្វាមីភរិយាប្រហែល ៣០០គូ ត្រូវបានគេរំពឹងថានឹងចុះឈ្មោះអាពាហ៍ពិពាហ៍របស់ពួកគេនៅឯការប្រារព្ធពិធីពេញមួយថ្ងៃនៅក្នុងផ្សារទំនើបមួយកន្លែងនៅកណ្តាលទីក្រុងបាងកក ដោយមានមនុស្សជាច្រើនផ្សេងទៀតរំពឹងថានឹងបញ្ចប់ការចុះឈ្មោះរបស់ពួកគេនៅការិយាល័យខណ្ឌទូទាំងប្រទេស។ ក្នុងចំណោមគូស្នេហ៍ដំបូងដែលរៀបការ មានតារាសម្ដែង Apiwat “Porsch” Apiwatsayree និង Sappanyoo “Arm” Panatkool ដែលបានចាប់ដៃគូនៅសាលាសង្កាត់ Phra Nakorn ដោយបង្ហាញការត្រេកអរចំពោះការទទួលស្គាល់ផ្លូវច្បាប់នៃស្នេហារបស់ពួកគេ។
ច្បាប់ថ្មីនេះ បានកែប្រែមាត្រាលេខ១៤៤៨ ដោយឈប់ប្រើពាក្យនៅក្នុងអាពាហ៌ពិពាហ៌ថា «បុរស និងស្ត្រី» និងជំនួសមកវិញនូវពាក្យថា «បុគ្គល» និង «ដៃគូអាពាហ៍ពិពាហ៍» ដែលផ្តល់សិទ្ធិពេញលេញផ្នែកច្បាប់ ហិរញ្ញវត្ថុ និងវេជ្ជសាស្ត្រដល់គូស្នេហ៍ភេទដូចគ្នា។ នេះរាប់បញ្ចូលទាំងសិទ្ធិស្មើគ្នានៅក្នុងផ្នែកផ្សេងៗទៀតដូចជា ទ្រព្យសម្បត្តិរួម កាតព្វកិច្ចពន្ធ មរតក និងអត្ថប្រយោជន៍អ្នករស់រានមានជីវិត។
ជាមួយនឹងភាពស្របច្បាប់នៃអាពាហ៍ពិពាហ៍ភេទដូចគ្នា ថៃបានចូលរួមជាមួយប្រទេសជាង៣០ នៅទូទាំងពិភពលោក ដែលបានអនុម័តច្បាប់ស្រដៀងគ្នានេះ ខណៈជាងពាក់កណ្តាលនៃប្រទេសទាំងនោះស្ថិតនៅក្នុងទ្វីបអឺរ៉ុប៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


