Connect with us

ព័ត៌មានអន្ដរជាតិ

តើស្ថាប័ន​ CIO ជាអ្វី និងថាតើ​ហេតុអ្វី​ទើប​ លោក Yoon មិនសហការជាមួយ ​ខណៈ​អ្នកគាំទ្រ​Yoon កើន​ឡើងយ៉ាងឆាប់រហ័ស​​?​

បានផុស

នៅ

​​​ក្នុង​រយៈពេល​​ជិត​​២​​ខែ​​កន្លងមកនេះ នយោ​បាយ​ប្រទេសកូរ៉េ​​ខាងត្បូង​​បាន​ព​ង្វក់ប្រជាពលរដ្ឋ​​កូរ៉េ​​​រាប់​ម៉ឺន​នាក់​​ឲ្យ​ចេញ​តវ៉ា​ ស៊ូទ្រាំ​​​​តស៊ូ​ជម្នះ​អាកាសធាតុដ៏ត្រជាក់​​នៅ​ក្នុង​រដូវ​រងាក្នុង​ប្រទេសកូរ៉េខាងត្បូង​ ខណៈ​ការ​ធ្វើទុក្ខបុកម្នេញគ្នា​នៅតែ​បង្កើត​សម្ពាធ​ខ្លាំងឡើងៗ​​​មិនត្រឹមតែ​វិធានការច្បាប់​ទេ​ ប៉ុន្តែ​ថែមទាំង​ដល់​កម្លាំង​ប្រជាពល​រដ្ឋ​​​​។​

មាន​សំណួរ​​​ខ្លះ​បាន​ចោទ​ឡើងថា ហេតុអ្វី​បាន​ជា​ប្រជាជន​កូរ៉េ​ចេញតវ៉ា​​​​​​ប្រឆាំង​ប្រធានាធិបតី លោក Yoon Suk Yeol ផង និង​ ក្រោយ​មក​ក៏​មាន​បាតុករ​​រាប់​ម៉ឺន​នាក់​ទៀត​ទៅតវ៉ា​​​ប្រឆាំ​ងការ​អនុវត្តច្បាប់​​ប្រឆាំង​ លោក Yoon ទៅវិញ ស្របពេលលោក​ Yoon ហាក់​ប្រព្រឹត្តកំហុស​ធ្ងន់​ទាញទម្លាក់​ប្រទេសកូរ៉េ​​​ខាងត្បូងចូលទៅក្នុងវិបត្តិនយោបាយនោះ​?

​លោក Yoon Suk Yeol ​ពេលដើរចូល​តុលាការ​ធម្មនុញ្ញ​​កាលថ្ងៃទី​២៣​ខែមករា​។​ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាការពិត​ នៅ​ក្រោយពេល​ ​​ប្រធានាធិបតី​​ Yoon Suk Yeol បាន​ប្រកាស​ច្បាប់​អាជ្ញាសឹក​កាល​ថ្ងៃទី​៣ខែ​​ធ្នូ​ឆ្នាំ​មុន បានទាញទម្លាក់​​ស្ថានភាព​​ប្រទេសកូរ៉េ​ទៅរក​ភាព​​វឹកវរ​ ដោយស្ថានភាព​នយោបាយ​​មិនច្បាស់លាស់។​ ប្រជាជន​កូរ៉េ​​រាប់ម៉ឺន​នាក់​បាន​ចេញ​តវ៉ា​តាម​ដង​ផ្លូវ​ដើម្បីគាំ​​​​​​ទ្រ​​ចំណាត់​ការ​របស់​សភា​​​ជាតិ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​កូរ៉េ​ (KDP)​​ដើម្បី​ដាក់​សម្ពាធ​​ឲ្យ​ប្រធាធិបតី​លាលែងពីអំណាច​ និង​/ឬ​ លើក​ទឹកចិត្ត​សភា​​បោះឆ្នោត​​បណ្តេ​ញចេញ​ពីអំណាច។​

ប៉ុន្តែ ​ក្រោយ​សភាជាតិ​​បោះឆ្នោត​​​​​បណ្តេញ​ចេញ​ពីអំណាច​​នៅថ្ងៃ​ទី​១៤ខែធ្នូ ប្រធានាធិបតី​ Yoon Suk Yeol បានប្រឈម​ដីកា​​កោះហៅ​ទៅសួរចម្លើយ​​ជាច្រើន​លើក​ដោយ​​ការិយាល័យ​​​​ស៊ើបអង្កេត​ពុករលួយ​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​​ (CIO) ហើយ​​ដំបូងឡើយ​ គឺ​ត្រឹមអ្នកគាំទ្រ​លោក​​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ចេញ​ប្រឆាំង​ការ​អនុវត្ត​បែ​បនេះ។

បាតុករ​ទាមទារ​ទម្លាក់​លោក Yoon នៅមុន​សភា​បោះឆ្នោតទម្លាក់​។

ប៉ុន្តែ​ចលនាតវ៉ា​​ប្រឆាំង​​​សកម្មភាព​របស់ CIO នេះ បានរីក​ចម្រើន​​ធំឡើងៗ​​តាំង​ពី​ការ​ប៉ុន​ប៉ង​ចាប់​ខ្លួន​ រហូត​ដល់​ការ​ឃុំខ្លួន​​​នាពេលនេះ។

CIO ជាស្ថាប័​ន​រដ្ឋ​បែបណា ទើប​លោក​ Yoon មិនសហការ និង​ចោទ​ថា​ ជាការ​​​អនុវត្ត​ខុស​ច្បាប់?

ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ​២០២១ ​ក្នុង​អំឡុង​​ពេល​នៃ​ការ​គ្រប់​គ្រង​របស់ អតីត​ប្រធានាធិបតី Moon Jae In ដែល​​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​អ្នក​ខ្លះ​បាន​ហៅ​ថា​ជា​គោល​ដៅ​ដ៏​យូរ​អង្វែង​របស់​​ក្រុម​​ឆ្វេង​និយម គឺ​សំដៅ​​លើ​​គណបក្ស​​​ប្រជាធិបតី​កូរ៉េ​​​​នាពេលបច្ចុប្បន្ន​នេះ។

តាមការ​ចុះ​ផ្សាយ​របស់ Japan Forward «អាណត្តិ» របស់​​​ CIO គឺដើម្បីស៊ើបអង្កេតអំពើពុករលួយក្នុងចំណោមមន្ត្រីសាធារណៈប្រមាណ ៧០០០​នាក់ រួមទាំងឥស្សរជនជាន់ខ្ពស់របស់រដ្ឋាភិបាល និងមេដឹកនាំតុលាការ​​ក្នុង​អាណត្តិរបស់​លោក Moon Jae-in។

វិសាលភាព​នៃការ​ស៊ើបអង្កេត​នេះ​បាន​ពង្រីកដល់បុគ្គលនៅក្នុងតុលាការកំពូល តុលាការធម្មនុញ្ញ ព្រះរាជអាជ្ញា និងទាំងមន្ត្រីយោធាបច្ចុប្បន្ន និងអតីត រួមទាំងប្រធានាធិបតីផងដែរ។

ក្នុងអំឡុងពេលចាប់ផ្តើម​​កាន់​អំណាច​របស់ខ្លួន Yoon Suk-yeol ដែល​បន្ទាប់​កាន់តួនាទី​ជា​អគ្គរដ្ឋអាជ្ញា​បានប្រឆាំងយ៉ាងសកម្មចំពោះការបង្កើត CIO នេះ។ លោក Yoon បាន​លាតត្រដាង​រឿងអាស្រូវ​ដែល​ពាក់ព័ន្ធ​នឹង​លោក Cho Kuk ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់លោក Moon និង​បន្ទាប់មក​ជា​រដ្ឋមន្ត្រី​យុត្តិធម៌ ដែល​បាន​រៀបចំ​ផែនការ​សម្រាប់​កំណែទម្រង់​ការកាត់ទោស​របស់​រដ្ឋបាល។

លោក Cho Kuk ​នេះ​ជា​អ្នក​ផ្តល់​គំនិត​​ឲ្យ​មានការ​ទម្រង់​ដើម្បី​​​​ស៊ើបអង្កេត​​​លើសា្ថប័ន​រដ្ឋអាជ្ញា ហើយ​ក្រោយ​មក​ក៏បង្កើត​ CIO។ ក្រោយ​ពី​ការបង្កើត​នៅ​ខែ​មិថុនា​ឆ្នាំ​២០២១ ក៏បានស៊ើប​អង្កេត​​លោក Yoon Suk-yeol ហើយ​លោក Yoon ក៏បាន​ហក់​ចូល​ក្នុងនយោបាយ​ក្នុងរយៈពេលខ្លី និង​ទទួបានជ័យជម្នះបន្តិចបន្តួច​​ក្នុងការបោះឆ្នោត​នៅឆ្នាំ​២០២២ លើ​គណបក្ស​ប្រជាធិបតេយ្យ។

ទោះយ៉ាងណាក៏ដោយតាមការពិត CIO ត្រូវបានគេ​សំដៅ​ជាញឹកញាប់ថាជា «Gestapo» ឬថា «ភ្នាក់ងារ​សម្ងាត់​»​នៃការគ្រប់គ្រង​របស់​ក្រុមឆ្វេងនិយម។ CIO ប្រតិបត្តិការដោយផ្ទាល់​នៅក្រោមការិយាល័យប្រធានាធិបតី ប្រធានាធិបតីតែងតាំងដោយផ្ទាល់ នាយកទីភ្នាក់ងារពីក្នុងប្រអប់​ដែលផ្តល់ដោយគណៈកម្មាធិការឆ្វេងនិយម។ គណៈកម្មាធិការ​ដដែល​នេះ​ជ្រើសរើស​រដ្ឋ​អាជ្ញា​ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​ស្ថាប័ន​ប្រតិបត្តិ។

អ្នករិះគន់អះអាងថា តាមរយៈការទទួលបានសិទ្ធិអំណាចលើការិយាល័យអយ្យការជាទៀងទាត់ CIO បានបង្អាក់គោលការណ៍នៃការបំបែកអំណាច។ វាដំណើរការយ៉ាងមានប្រសិទ្ធភាពជា «ការិយាល័យរដ្ឋ​អាជ្ញាទីពីរ» ដែលត្រូវបានចោទប្រកាន់ថាបានបង្កើតឡើងដើម្បីបំភិតបំភ័យរដ្ឋ​​អាជ្ញា និងការពារសមាជិកសភាឆ្វេងនិយម។

បាតុករតវ៉ា​ការ​ចាប់​ខ្លួន​ប្រធានាធិបតី​ Yoon Suk Yeol។ Reuters

កត្តា​​​ទាំងនេះ​​បាន​ធ្វើឲ្យ​ប្រជាជន​ចេញ​តវ៉ា​ក្រោយ​ៗ​នេះ​ និង​មានទំនោរ​កើន​ឡើង​​ក្នុងការគាំទ្រ​ លោក Yoon Suk Yeol វិញ​ដោយសារ​ឃើញ​នូវ​ភាព​​អយុត្តិធម៌​និង​ការ​អនុវត្តច្បាប់​យ៉ា​ងគំហុក​រុញឲ្យលោក Yoon ទាល់​ច្រក​ពីស្ថាប័ន​ដោយ​លោក ប្រធានាធិបតី​ និង​ក្រុមអ្នកច្បាប់​របស់លោក យល់​ថា «មិនស្របច្បាប់»។​

ពេលនេះ Yoon កំពុងប្រឈមមុខនឹងសំណុំរឿងផ្លូវច្បាប់ជុំវិញការដកតំណែងរបស់គាត់នៅចំពោះមុខតុលាការធម្មនុញ្ញ៕​

​ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៨ នាទីutes មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ២ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៣ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៦ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម