ព័ត៌មានអន្ដរជាតិ
សន្តិសុខត្រូវរឹតបន្តឹងដើម្បីការពារលោក Biden មុនពេលប្រកាសជ័យជម្នះ
កាសែត Washington Post បានរាយការណ៍ថា សេវាកម្មសម្ងាត់របស់សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនបង្កើនការការពារលោក Joe Biden ចាប់ពីថ្ងៃសុក្រទៅដោយរំពឹងថា លោកអាចនឹងប្រកាសជ័យជម្នះក្នុងការបោះឆ្នោតនាពេលឆាប់ៗនេះ។
ដោយដកស្រង់ប្រភពដែលដឹងអំពីផែនការនេះ កាសែតបានរាយការណ៍ថា ភ្នាក់ងារបន្ថែមនឹងត្រូវដាក់ឲ្យការពារបន្ទាប់ពីក្រុមយុទ្ធនាការរបស់លោក Biden បានប្រាប់សេវាសម្ងាត់ថា លោកអាចថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅព្រឹកថ្ងៃសុក្រ (យប់ថ្ងៃសុក្រនៅកម្ពុជា)។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសេវាកម្មសម្ងាត់លោកស្រី Catherine Milhoan បានបដិសេធធ្វើអត្ថាធិប្បាយដោយនិយាយថា ទីភ្នាក់ងារនេះមិនបានពិភាក្សាអំពីការរៀបចំសន្តិសុខសម្រាប់ឥស្សរជនជាន់ខ្ពស់ទេ។ ជំនួយការលោក Biden ក៏មិនធ្វើអត្ថាធិប្បាយដែរ។
លោក Biden និងក្រុមយុទ្ធនាការរបស់លោកមានមូលដ្ឋាននៅឯមជ្ឈមណ្ឌលសន្និបាតមួយក្នុងទីក្រុង Wilmington នៃរដ្ឋ Delaware៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


