ព័ត៌មានអន្ដរជាតិ
បង្ក្រាបអំពើពុករលួយ៣ខែ ឥណ្ឌូណេស៊ីយកលុយចូលរដ្ឋវិញបាន៤០០លានដុល្លារ
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការនយោបាយ និងសន្តិសុខរបស់ប្រទេសឥណ្ឌូណេស៊ី បានប្រកាសថា ទឹកប្រាក់ចំនួន ៦,៧ទ្រីលានរូពី ឬស្មើនឹង ៤០១លានដុល្លារអាមេរិក ត្រូវបានទាញចូលក្នុងថវិការដ្ឋវិញ តាមរយៈយុទ្ធនាការបង្ក្រាបករណីពុករលួយរបស់លោកប្រធានាធិបតី Prabowo Subianto ក្នុងរយៈពេល៣ខែកន្លងមកនេះ។

យោងតាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២៥ លោក Budi Gunawan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីពេលថ្មីៗនេះថា៖ «ភាពជោគជ័យនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងធានាថាទ្រព្យសម្បត្តិរបស់រដ្ឋត្រូវបានប្រគល់មកវិញជាប្រយោជន៍សាធារណៈ»។
លោកបានពន្យល់ថា ការប្រមូលថវិការដ្ឋគឺអាចធ្វើទៅបានតាមរយៈការលាតត្រដាងនូវអំពើពុករលួយជាច្រើនករណី ដែលធ្វើឡើងដោយក្រុមការងារសម្របសម្រួលសម្រាប់ការបង្ការ និងកែលម្អអភិបាលកិច្ច ដែលបង្កើតឡើងដោយក្រសួងរបស់លោក សហការជាមួយគណៈកម្មការលុបបំបាត់អំពើពុករលួយ និងអង្គភាពលុបបំបាត់អំពើពុករលួយរបស់អគ្គស្នងការនគរបាលជាតិ។
លោក Gunawan បានធានាថា កម្មវិធីលុបបំបាត់អំពើពុករលួយនឹងបន្តធ្វើទៀត ដើម្បីការពារទ្រព្យសម្បត្តិរដ្ឋ ក្នុងការប្រើប្រាស់ជាប្រយោជន៍ដល់សហគមន៍។
សូមបញ្ជាក់ថា កាលពីខែធ្នូឆ្នាំ២០២៤ ជាវិធីសាស្ត្រថ្មីមួយដើម្បីបង្ក្រាបអំពើពុករលួយ ប្រទេសឥណ្ឌណេស៊ី បានប្រកាសនឹងលើកលែងទោសទណ្ឌិត និងជនសង្ស័យណា ដែលយល់ព្រមប្រគល់ទ្រព្យសម្បត្តិដែលត្រូវបានលួចត្រឡប់ចូលទៅរដ្ឋវិញ។
លោក Yusril Ihza Mahendra រដ្ឋមន្ត្រីក្រសួងកិច្ចការច្បាប់ បាននិយាយថា ក្រោមវិធីសាស្ត្រថ្មី គោលបំណងចម្បងគឺដើម្បីយកមកវិញនូវទ្រព្យសម្បត្តិដែលត្រូវបានលួច ដើម្បីជាប្រយោជន៍សាធារណៈ។ លោកថា៖ «យើងចង់ឲ្យការអនុវត្តច្បាប់ប្រឆាំងនឹងអំពើពុករលួយ ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ដោយប្រគល់ប្រាក់ដែលលួចទៅក្នុងទ្រព្យសម្បត្តិរដ្ឋវិញ។ បើទណ្ឌិតប្រព្រឹត្តអំពើពុករលួយត្រូវដាក់ក្នុងពន្ធនាគារ តើមានប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋយើង?»៕
ដោយ៖ ឈាង
ចុចអាន៖ ឥណ្ឌូណេស៊ី គ្រោងមិនដាក់ទោសមន្ត្រីពុករលួយ ឲ្យតែព្រមប្រគល់ទ្រព្យដែលស៊ីសំណូកចូលរដ្ឋវិញ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


