ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ! ឥណ្ឌូណេស៊ី កំពុងចរចាទិញមីស៊ីលល្បឿនលឿនពីឥណ្ឌា ទុកកម្លាចិន
ឥណ្ឌូណេស៊ី និងឥណ្ឌា កំពុងចរចាគ្នារឿងទិញលក់មីស៊ីលគ្រូសល្បឿនលឿន BrahMos ក្នុងតម្លៃប្រមាណជា ៤០០លានដុល្លារ។ បើសម្រេចមែន នោះឥណ្ឌូណេស៊ីនឹងក្លាយជាប្រទេសទី២នៅអាស៊ានបន្ទាប់ពីហ្វីលីពីន ដែលបានទិញមីស៊ីលប្រភេទនេះពីឥណ្ឌា។

យោងតាមការចុះផ្សាយរបស់ DW កាលពីថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២៥ កិច្ចចរចានេះធ្វើឡើងនៅក្នុងអំឡុងដំំណើរទស្សនកិច្ចកាលពីពេលថ្មីៗរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo Subianto ទៅកាន់ប្រទេសឥណ្ឌា និងបានជួបជាមួយលោកនាយករដ្ឋមន្ត្រី Narendra Modi និងនាយកប្របត្តិក្រុមហ៊ុន BrahMos លោក Jaiteerth Joshi។
មីស៊ីល BrahMos ត្រូវបានអភិវឌ្ឍរួមគ្នាដោយឥណ្ឌា និងរុស្ស៊ី ហើយទទួលបានការចាប់អារម្មណ៍ពីបណ្ដាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា ដែលកំពុងរកមើលប្រភេទមីស៊ីលបំពាក់លើនាវា និងនៅលើឆ្នេរសមុទ្រ។
ក្រុមអ្នកជំនាញ ជឿជាក់ថា ការទិញមីស៊ីលគឺជាយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយរបស់ឥណ្ឌូណេស៊ី ដើម្បីពង្រឹងអំណាចដែនសមុទ្រ និងធ្វើទំនើបកម្មយោធារបស់ខ្លួន ខណៈកំពុងមានការកើនឡើងនៃជម្លោះ និងក្ដីព្រួយបារម្ភអំពីសន្ដិសុខចំពោះមហិច្ឆតា ក៏ដូចជាការអះអាងរបស់ប្រទេសចិននៅក្នុងតំបន់។
ចិន កំពុងប្រើប្រាស់យុទ្ធសាស្ត្របង្ខិតបង្ខំ និងការកសាងកម្លាំងយោធា ដើម្បីអះអាងនូវការទាមទារទឹកដីរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ទោះបីជាមានការទាមទារផងដែរដោយព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមក៏ដោយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


