ព័ត៌មានអន្ដរជាតិ
តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?
កាលពីថ្ងៃអង្គារទី៤ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់លក្ខខណ្ឌទៅអ៊ុយក្រែនថា បើទីក្រុងកៀវចង់ឲ្យទីក្រុងវ៉ាស៊ីនតោន បន្តជួយដើម្បីទប់ទល់ជាមួយរុស្ស៊ីទៀតនោះ ពួកគេត្រូវតែផ្តល់ធនធានរ៉ែកម្រ «Rare Earth» មកវិញជាការដោះដូរ។

លោកត្អូញថា «អាមេរិកជួយអ៊ុយក្រែនច្រើនពេកហើយ សំខាន់ច្រើនជាងដៃគូអឺរ៉ុបណាណាទាំងអស់ អ៊ីចឹងយើងត្រូវតែមានកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ដោយពួកគេត្រូវតែផ្តល់ធនធានរ៉ែកម្រនិងរបស់ផ្សេងទៀតមកឲ្យយើងវិញ បើពួកគេចចង់បានជំនួយបន្ត»។

យោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤, អ៊ុយក្រែន ជាប្រទេសមានសក្តានុពលធំធេង ក្នុងនាមជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗទូទាំងពិភពលោកដែលចាំបាច់សម្រាប់វិស័យឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យាទំនើប និងថាមពលបៃតង។
ដូច្នេះហើយ កម្ពុជាថ្មី សូមបង្ហាញជូននូវធនធានរ៉ែកម្រ ដែលអ៊ុយក្រែនកំពុងមាននិងលក្ខណៈពិសេសរបស់វា៖
1. ទីតានីញ៉ូម៖ សំខាន់សម្រាប់ឧស្សាហកម្មអវកាស កម្មវិធីយោធា ការផ្សាំផ្នែកវេជ្ជសាស្រ្ត និងម្សៅពណ៌
2. លីចូម៖ សំខាន់សម្រាប់អាគុយរថយន្តអគ្គិសនី ស្មាតហ្វូន និងប្រព័ន្ធផ្ទុកថាមពល
3. ប៊ឺរីលីយ៉ូម៖ សំខាន់សម្រាប់កម្មវិធីលំហអាកាស និងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ
4. ម៉ង់ហ្គាណែស៖ សំខាន់សម្រាប់ការផលិតដែក អាគុយ និងគ្រឿងអេឡិចត្រូនិច
5. ហ្គាលីយ៉ូម៖ សំខាន់សម្រាប់ឧបករណ៍អេឡិចត្រូនិក អំពូល LED បន្ទះស្រូបពន្លឺព្រះអាទិត្យ និងឧបករណ៍ពិនិត្យផ្នែកវេជ្ជសាស្ត្រ
6. អ៊ុយរ៉ាញ៉ូម៖ សំខាន់សម្រាប់ការផលិតថាមពលនុយក្លេអ៊ែរ និងកម្មវិធីយោធា
7. ហ្សីកូញ៉ូម៖ សំខាន់សម្រាប់ ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ឧស្សាហកម្មអវកាស និងផលិតកម្មសេរ៉ាមិច
8. ក្រាហ្វិច៖ សំខាន់សម្រាប់ថ្មគ្រឿងអេឡិចត្រូនិក ប្រេងរំអិល និងឥន្ធនៈ
9. អាប៉ាទីត៖ សំខាន់សម្រាប់ជីនិងសារធាតុគីមីដែលមានជាតិផូស្វ័រ
10. ហ្វ្លុយអូរីត៖ សំខាន់សម្រាប់ឧស្សាហកម្មគីមី លោហធាតុ និងអុបទិក
11. នីកែល៖ សំខាន់សម្រាប់ ការផលិតដែកអ៊ីណុក ថ្ម និងយ៉ាន់ស្ព័រ
ដោយសារតែសម្បូរលោហធាតុកម្រ ទើបអ៊ុយក្រែនជាប់ឈ្មោះជាប្រទេសដែលមានទុនបម្រុងទីតានីញ៉ូមធំជាងគេនៅអឺរ៉ុប ហើយស្មើនឹង៧% នៃទុនបម្រុងពិភពលោក។ ពិសេស មុនពេលជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២ អ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ទីតានីញ៉ូមដ៏សំខាន់សម្រាប់ឧស្សាហកម្មយោធា ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


