ព័ត៌មានអន្ដរជាតិ
កងកម្លាំងសន្តិសុខឥណ្ឌាសម្លាប់ពួកឧទ្ទាមម៉ៅនិយមចំនួន៣១នាក់
ការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខឥណ្ឌានិងពួកឧទ្ទាមម៉ៅនិយមនៅក្នុងព្រៃក្នុងស្រុក Bijapur រដ្ឋ Chhattisgarh បណ្ដាលឲ្យស្លាប់ពួកឧទ្ទាមម៉ៅនិយមចំនួន៣១នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១០ខែកុម្ភៈនេះ។

ការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យគឺស្ថិតក្នុងចំណោមការប៉ះទង្គិចគ្នាដ៏សាហាវបំផុតចាប់តាំងពីរដ្ឋាភិបាលឥណ្ឌាបានបង្កើនការប្រយុទ្ធដើម្បីកម្ទេចក្រុមបះបោរដែលបានដំណើរការចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០។ នៅក្នុងការប្រយុទ្ធគ្នានេះ កងកុម៉ង់ដូឥណ្ឌាពីរនាក់ក៏ត្រូវបានសម្លាប់ និងសមាជិកកងកម្លាំងសន្តិសុខពីរនាក់ផ្សេងទៀតបានរងរបួស។
មន្ត្រីប៉ូលិសជាន់ខ្ពស់ លោក Sundarraj Pattilingam បាននិយាយថា៖«រហូតមកដល់ពេលនេះ សាកសពពួកឧទ្ទាមម៉ៅនិយមចំនួន៣១នាក់ ត្រូវបានរកឃើញ តែចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈប៉ូលិសបន្តធ្វើប្រតិបត្តិការនៅក្នុងតំបន់នោះនៅឡើយ»។

ពួកឧទ្ទាមនេះត្រូវបានបំផុសគំនិតដោយមេដឹកនាំបដិវត្តន៍ចិន លោក ម៉ៅ សេទុង។ ពួកគេអះអាងថាកំពុងប្រយុទ្ធដើម្បីការគ្រប់គ្រងបែបកុម្មុយនិស្ត និងសិទ្ធិកាន់តែធំសម្រាប់ប្រជាជនកុលសម្ព័ន្ធ និងអ្នកក្រីក្រនៅតាមជនបទ។ ការបះបោរបានចាប់ផ្តើមនៅក្នុងរដ្ឋ West Bengal តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ ហើយចាប់តាំងពីពេលនោះមកបានរីករាលដាលដល់ជាងមួយភាគបីនៃស្រុកចំនួន ៦០០របស់ប្រទេសឥណ្ឌា។
ពួកឧទ្ទាមនេះក៏គ្រប់គ្រងតំបន់ធំៗក្នុងរដ្ឋជាច្រើន ដែលលាតសន្ធឹងពីភាគខាងជើងឆៀងខាងកើតទៅកណ្តាលប្រទេសឥណ្ឌា។
ការវាយលុករបស់យោធា និងប៉ូលិសធំៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីកម្ទេចក្រុមនេះឲ្យបាននៅឆ្នាំ២០២៦ខាងមុខ បានរុញច្រានពួកឧទ្ទាមត្រឡប់ទៅទីតាំងក្នុងព្រៃរបស់ពួកគេវិញ ហើយអំពើហិង្សាក៏បានធ្លាក់ចុះ។ ប៉ុន្តែការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមឧទ្ទាមនៅតែកើតមានជាញឹកញាប់ ដោយបានសម្លាប់មនុស្សជាច្រើននាក់ជារៀងរាល់ឆ្នាំ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ការបង្ក្រាបដោយកងកម្លាំងសន្តិសុខបានសម្លាប់ពួកឧទ្ទាមនេះប្រហែល ២៨៧ នាក់កាលពីឆ្នាំមុន ដែលភាគច្រើននៅក្នុងរដ្ឋ Chhattisgarh ខណៈជាង១០០០០ នាក់ត្រូវបានស្លាប់ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០៕


អត្ថបទ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ