ព័ត៌មានអន្ដរជាតិ
ការចុះឈ្មោះអាពាហ៍ពិពាហ៍នៅចិន ធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២៤ បង្កក្ដីបារម្ភរឿងអត្រាកំណើត
ទោះបីជាមានការលើកទឹកចិត្តគូស្វាមីភរិយាវ័យក្មេងឲ្យរៀបការនិងមានកូនដើម្បីបង្កើនចំនួនប្រជាជនក៏ដោយ ការរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រទេសចិននៅតែធ្លាក់ចុះកាលពីឆ្នាំ២០២៤កន្លងទៅ ដែលជាការធ្លាក់ចុះដ៏ធំបំផុតមិនធ្លាប់មាន។

តួលេខពីក្រសួងកិច្ចការស៊ីវិល បានបង្ហាញថា មានគូស្នេហ៍ជាង ៦,១លានគូបានចុះឈ្មោះរៀបការកាលពីឆ្នាំមុន ធ្លាក់ចុះពី ៧,៦៨លានគូកាលពីឆ្នាំ២០២៣។ ទិន្នន័យក៏បានបង្ហាញផងដែរថា គូស្វាមីភរិយាជាង ២,៦លានគូបានដាក់ពាក្យលែងលះកាលពីឆ្នាំមុន កើនឡើង ១,១% ពីឆ្នាំ២០២៣។
លោក Yi Fuxian អ្នកប្រជាសាស្ត្រនៅសាកលវិទ្យាល័យ Wisconsin-Madison បាននិយាយថា៖ «មិនធ្លាប់មានពីមុនមកទេ! សូម្បីតែនៅឆ្នាំ២០២០ អំឡុងកើតកូវីដ១៩ អាពាហ៍ពិពាហ៍បានថយចុះត្រឹមតែ ១២,២%ប៉ុណ្ណោះ»។
លោកបានកត់សម្គាល់ថា ចំនួនអាពាហ៍ពិពាហ៍នៅក្នុងប្រទេសចិនកាលពីឆ្នាំមុនគឺតិចជាងពាក់កណ្តាលទៅទៀតនៃចំនួន ១៣,៤៧លានគូក្នុងឆ្នាំ២០១៣។
លោកបានបន្ថែមថា បើនិន្នាការនេះនៅតែបន្ត មហិច្ឆតានយោបាយ និងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិននឹងត្រូវបានបំផ្លាញដោយកត្តាប្រជាសាស្ត្រ។
សម្រាប់អាជ្ញាធរចិន ការបង្កើនការចាប់អារម្មណ៍លើការរៀបការ និងការបង្កើតកូន គឺជាកង្វល់ដ៏គួរឲ្យបារម្ភ។
ការធ្លាក់ចុះការចាប់អារម្មណ៍ក្នុងការរៀបការ និងការចាប់ផ្តើមគ្រួសារ បានកើតឡើងជាយូរមកហើយ ព្រោះតែកត្តាចម្បងៗមួយចំនួនដូចជា ការចំណាយលើការមើលថែកូន និងថ្លៃអប់រំក្នុងប្រទេសចិន។ លើសពីនេះ បញ្ហាសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យមានការលំបាកសម្រាប់និស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ក្នុងការស្វែងរកការងារ ហើយអ្នកដែលមានការងារមានអារម្មណ៍មិនមានសុវត្ថិភាពអំពីអនាគតយូរអង្វែងរបស់ពួកគេ។
ចិន មានប្រជាជនច្រើនជាងគេលំដាប់ទីពីរនៅលើពិភពលោក ជាមួយប្រជាជនចំនួន ១,៤ពាន់លាននាក់។ អត្រាកំណើតបានធ្លាក់ចុះអស់ជាច្រើនទស្សវត្សរ៍ ដោយសារគោលនយោបាយមានកូនតែមួយឆ្នាំ១៩៨០-២០១៥ របស់ប្រទេសចិន និងការធ្វើទំនើបកម្មទីក្រុងយ៉ាងឆាប់រហ័ស។ នៅក្នុងមួយទស្សវត្សរ៍ខាងមុខនេះ ប្រជាជនចិនប្រហែល ៣០០លាននាក់ ត្រូវបានគេរំពឹងថានឹងចូលនិវត្តន៍៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


