ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមហាម៉ាសឲ្យដោះលែងចំណាប់ខ្មាំងទាំងអស់ត្រឹមថ្ងៃសៅរ៍ បើមិនដូច្នោះលុបបទឈប់បាញ់ រួចវាយកម្ទេចក្រុមនេះតែម្ដង
ក្រុមហាម៉ាស គួរតែដោះលែងចំណាប់ខ្មាំងទាំងអស់នៅហ្គាហ្សា នៅត្រឹមថ្ងៃត្រង់ថ្ងៃសៅរិ៍សប្ដាហ៍នេះ បើមិនដូច្នោះទេនឹងមានការលុបចោលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន រួចការវាយប្រហារនឹងផ្ទុះឡើងតែម្ដង។ នេះជាសារព្រមានមិនសំចៃមាត់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី១០ខែកុម្ភៈឆ្នាំ២០២៥។

លោក ត្រាំ បានសម្តែងការខកចិត្តចំពោះលក្ខខណ្ឌនៃការដោះលែងក្រុមចំណាប់ខ្មាំងចុងក្រោយរបស់ក្រុមហាម៉ាស និងការប្រកាសដោយក្រុមសកម្មប្រយុទ្ធនេះថា ខ្លួននឹងផ្អាកការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។
លោក ត្រាំ បាននិយាយថា៖ «តាមដែលខ្ញុំបារម្ភ បើចំណាប់ខ្មាំងទាំងអស់មិនត្រូវបានត្រឡប់មកវិញនៅថ្ងៃសៅរ៍នៅម៉ោង១២ថ្ងៃត្រង់ ខ្ញុំគិតថាវាជាពេលវេលាសមស្រប។ ខ្ញុំនឹងនិយាយថា លុបចោលវា ហើយការភ្នាល់ទាំងអស់ត្រូវបានបិទ ហើយទុកឲ្យសង្គ្រាមផ្ទុះឡើង។ ខ្ញុំចង់និយាយថា ពួកគេគួរតែត្រឡប់មកវិញនៅម៉ោង១២នៅថ្ងៃសៅរ៍»។
មេដឹកនាំវ័យ៧៨ឆ្នាំ បានបន្ថែមថា លោកចង់ឲ្យមានការដោះលែងចំណាប់ខ្មាំងទ្រង់ទ្រាយធំ មិនមែនដោះលែងម្ដងពីរបីនាក់នោះឡើយ។
លោក ត្រាំ បានសង្កត់ធ្ងន់ថា ប្រទេសអ៊ីស្រាអែលអាចនឹងមិនយល់ស្របចំពោះចំណាត់ការមួយនេះ ប៉ុន្តែលោកបានបញ្ជាក់ថា លោកនឹងអាចជជែកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បន្ថែមអំពីរឿងនេះ។
លោក ត្រាំ ក៏បានប្រាប់ដែរថា លោកអាចនឹងរារាំងជំនួយដល់ប្រទេសហ្ស៊កដានី និងអេហ្ស៊ីប បើពួកគេមិនព្រមទទួលយកជនភៀសខ្លួនប៉ាឡេស្ទីនដែលត្រូវបានផ្លាស់ប្តូរទីលំនៅពីតំបន់ហ្គាហ្សា។ លោក ត្រាំ នឹងជួបជាមួយស្តេច Abdullah នៃប្រទេសហ្ស៊កដានី នៅថ្ងៃអង្គារនេះ៕

ដោយ៖ ឈាង
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


