Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ថា​ ប្រធានាធិបតីលីបង់​ នឹង​ក្លាយ​ជាមេដឹកនាំដ៏សំខាន់​ម្នាក់នៅមជ្ឈិមបូព៌ា

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្តែងការកោតសរសើរចំពោះប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអូន (Joseph Aoun) ខណៈពេលដែលលោក ត្រាំ បានទទួលស្វាគមន៍មេដឹកនាំរូបនេះ​យ៉ាងល្អូកល្អិន​​​​​នៅ​សេតវិមាន ដែលការណ៍នេះបានធ្វើឲ្យ លោក អាអូន​ ក្លាយជាប្រមុខរដ្ឋលីបង់ដំបូងគេបង្អស់ដែលមកបំពេញទស្សនកិច្ចនៅអាមេរិក គិតចាប់តាំងពីឆ្នាំ២០០៩ មក។

លោក ត្រាំ និងលោក Joseph Aoun (រូបភាព៖ The White House )
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាននិយាយបែប​លេងសើចទៅកាន់ក្រុមអ្នកកាសែត ក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ចេញពីការិយាល័យ​​ប្រធានាធិបតីរាង​ពងក្រពើ ( Oval Office) ថា «លោកក៏មានរូបរាងសង្ហាផងដែរ»។ ប្រធានាធិបតីអាមេរិករូបនេះបានបន្ថែមថា «ហើយខ្ញុំគិតថា ជាក់ស្តែង លោកអាចនឹងក្លាយជាមេដឹកនាំដ៏សំខាន់បំផុតម្នាក់ នៅក្នុងតំបន់មជ្ឈិមបូព៌ា»។

បើតាម​​​ព័ត៌មាន​ចេញ​​ពី The White House កាលពីថ្ងៃទី២១ ខែកក្កដា លោក ត្រាំ បានបន្តថ្លែងទៀតថា លីបង់បានរងការធ្វើបាបយ៉ាងខ្លាំង ក្នុងរយៈពេលដ៏យូរលង់ណាស់មកហើយ ហេតុដូច្នេះអាមេរិកនឹងជួយជ្រោមជ្រែងប្រទេសនេះឲ្យបានច្រើនបំផុត។

បន្ថែមពីលើនេះ លោក ត្រាំ បានគូសបញ្ជាក់ពីក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ថាជាបញ្ហា ដោយលោកបានបន្ថែមថា លោកនឹងពិភាក្សាជាមួយលោក Aoun អំពីផែនការជាក់ស្តែងមួយចំនួនដែលមានស្រាប់រួចទៅហើយ ដើម្បីដោះស្រាយជាមួយនឹងក្រុមមួយនេះ។ ចំពោះបញ្ហានៃការដកកងទ័ពអ៊ីស្រាអែលចេញពីលីបង់ ដែលជាសំណើដ៏សំខាន់របស់ប្រធានាធិបតីលីបង់នោះ, ត្រាំ បានលើកឡើងថា កងកម្លាំងអ៊ីស្រាអែលកំពុងស្ថិតក្នុងដំណើរការធ្វើកិច្ចការនោះហើយ។

ដោយឡែក ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តែងតែស្ថិតក្នុងស្ថានភាពស្មុគស្មាញ ដោយសារតែវត្តមានរបស់ក្រុមប្រដាប់អាវុធហេសបូឡា ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ដែលភាគីអាមេរិកចាត់ទុកថាជាឧបសគ្គដ៏ធំមួយ និងកំពុងរៀបចំផែនការជាក់ស្តែងដើម្បីដោះស្រាយ ។

ជាមួយគ្នានេះ លីបង់បានរងការយាយី និងស្ថិតក្នុងស្ថានភាពលំបាកផ្នែកសន្តិសុខអស់រយៈពេលយ៉ាងយូរ រួមទាំងការប្រឈមមុខនឹងវត្តមានយោធាអ៊ីស្រាអែលនៅក្នុងទឹកដីរបស់ខ្លួនផងដែរ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការដកថយវិញ ។ ក្នុងស្ថានភាពនេះ រដ្ឋាភិបាលលីបង់បានពឹងផ្អែកយ៉ាងខ្លាំងលើខ្នងបង្អែកនយោបាយពីទីក្រុងវ៉ាស៊ីនតោន ជាពិសេសគឺការស្វែងរកជំនួយ និងការគាំទ្រជាបន្តបន្ទាប់សម្រាប់កងកម្លាំងប្រដាប់អាវុធលីបង់ (LAF) ដើម្បីរក្សាស្ថិរភាពជាតិ និងទប់ទល់នឹងឥទ្ធិពលក្រុមប្រដាប់អាវុធខុសច្បាប់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

រដ្ឋមន្ត្រី​​ការ​ពារជាតិ​​អាមេរិក៖ ការ​ចំណាយក្នុងសង្គ្រាមនៅអ៊ីរ៉ង់អស់​ ​​​៣៧.៥​ពាន់​លានដុល្លារ​​ដល់​ពេលនេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម