ព័ត៌មានអន្ដរជាតិ
ភាគខាងជើងប្រទេសថៃ កើតមានរញ្ជួយដីកម្រិតស្រាល
ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ បានកើតមានគ្រោះរញ្ជួយដីកម្រិតស្រាល២.៤រ៉ិចទ័រ ប៉ុន្តែមិនបង្កផលប៉ះពាល់ឬបណ្តាលឲ្យមានមនុស្សរបួសអ្វីនោះទេ។

តាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃអង្គារទី១១ខែកុម្ភៈឆ្នាំ២០២៥, រញ្ជួយដីនេះ បានកើតឡើងនៅម៉ោង ១១:២៤នាទីយប់ថ្ងៃចន្ទ ជាមួយជម្រៅ ៣គីឡូម៉ែត្រក្នុងឃុំ Chom Mok Kaew នៃស្រុក Mae Lao។
ដ្បិតថាវាមានកម្រិតស្រាលក៏ដោយ ប៉ុន្តែវាក៏ធ្វើឲ្យញ័រដល់ឃុំនៅជាប់នោះដូចជាTambon Chom Mok Kaew និង Tambon Pong Phrae ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយការរញ្ជួយនេះ អាជ្ញាធរមូលដ្ឋានបានចុះទៅវាយតម្លៃនិងពិនិត្យសំណង់អគារនានា ក្រែងមានផលប៉ះពាល់ណាមួយ។

សូមជម្រាបថា ប្រទេសថៃ ឧស្សាហ៍កើតគ្រោះរញ្ជួយដីញឹកញាប់ដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែភាគច្រើនមានកម្រិតស្រាល ហើយបង្កការខូចខាតតិចតួចប៉ុណ្ណោះ។
ការរញ្ជួយដីខ្លាំងបំផុត គឺកើតឡើងកាលពីខែឧសភា ឆ្នាំ ២០១៤ ជាមួយកម្រិត ៦.៣ រ៉ិចទ័ ក្នុងស្រុក Mae Lao ខេត្តឈៀងម៉ៃ ដោយបានសម្លាប់មនុស្សម្នាក់ និងរបួសជាង ១០០ នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រងទុក្ខផ្ទួនៗ រដ្ឋកាលីហ្វ័រញ៉ា ជួបគ្រោះរញ្ជួយដី ២លើកទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


