ព័ត៌មានអន្ដរជាតិ
ជំនួយការលោក ត្រាំ៖ អ៊ុយក្រែន ត្រូវតែសងអាមេរិក
ថ្លែងប្រាប់ Fox News កាលពីថ្ងៃអាទិត្យទី១៦ខែកុម្ភៈឆ្នាំ២០២៥ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Michael Waltz និយាយថា អ៊ុយក្រែន ត្រូវតែសងមកនូវការវិនិយោគរបស់អាមេរិកក្នុងសង្គ្រាមនេះ ព្រោះវាជាវិធីដ៏ល្អបំផុត បើចង់ឲ្យអាមេរិកជួយខ្លួនទៀត នាពេលអនាគត។

ជំនួយការប្រធានាធិបតិអាមេរិករូបនេះ លើកឡើងថា អាមេរិកសមនឹងទទួលបានការតបស្នង ហើយសមនឹងទទួលបានការសងប្រាក់រាប់ពាន់លានដុល្លារដែលខ្លួនបានវិនិយោគក្នុងសង្គ្រាមនេះ។ គ្មានអ្វីធ្វើឲ្យប្រជាជនអាមេរិកសប្បាយចិត្តជាង ការឃើញអ៊ុយក្រែន ព្រមធ្វើជាដៃគូនោះទេ។
ការអះអាងរបស់លោក Waltz កើតឡើងបន្ទាប់ពីមេដឹកនាំអ៊ុយក្រែន Vladimir Zelensky ត្រូវគេរាយការណ៍ថា មិនព្រមចុះហត្ថលេខាលើឯកសារដែលផ្តល់ទុនបម្រុងរ៉ែនាពេលអនាគត៥០% ដល់សហរដ្ឋអាមេរិកទេ។

ជុំវិញរឿង ក្នុងបទសម្ភាសជាមួយ Fox News កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ទារឲ្យទីក្រុងកៀវ សងប្រាក់៥០០ពាន់លានដុល្លារមកទីក្រុងវ៉ាស៊ីនតោនវិញផងដែរ ដោយសងតាមរយៈកិច្ចព្រមព្រៀងប្រគល់ធនធានរ៉ែកម្រ ដូចដែលលោកធ្លាប់បានលើកឡើង។
ថ្លែងប្រាប់ពិធីករ Bret Baier, លោកត្រាំនិយាយថា «វាពិតជារឿងដ៏ឆោតល្ងង់ណាស់សម្រាប់អាមេរិកដែលខំជួយអ៊ុយក្រែនយ៉ាងច្រើន ប៉ុន្តែបែរជាគ្មានអ្វីតបស្នងមកវិញទាល់តែសោះ។ យើងចង់បានមកវិញមិនថាជាធនធានរ៉ែកម្រ ប្រេង ឧស្ម័ន ឬអ្វីផ្សេងក៏បាន។ ខ្ញុំប្រាប់ពួកគេថា ខ្ញុំចង់ធ្វើឲ្យស្មើភាព! ប្រហែលជាធនធានរ៉ែកម្រតម្លៃ៥០០ពាន់លានដុល្លារអ៊ីចឹងទៅ ដូច្នេះយើងលែងមានអារម្មណ៍ថា យើងល្ងង់ទៀតហើយ»។

សូមជម្រាបថា សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រដ៏សំខាន់របស់ទីក្រុងកៀវ ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២ ហើយកាលពីខែមុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា ទីក្រុងវ៉ាស៊ីនតោនបានចំណាយប្រាក់ចំនួន ២០០ពាន់លានដុល្លារជួយទីក្រុងកៀវ។
យ៉ាងណា លោក ហ្សេលេនស្គី បានបដិសេធ ហើយឆ្លើយតបវិញថា អ៊ុយក្រែនទទួលបានតែ ៧៦ពាន់លានដុល្លារប៉ុណ្ណោះពីសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


