Connect with us

ព័ត៌មានអន្ដរជាតិ

ថៃក៏នៅតែធ្ងន់ដែរ ថ្ងៃនេះប្រកាសរកឃើញអ្នកឆ្លងកូវីដ ១១៩ករណីទៀត

បានផុស

នៅ

នៅថ្ងៃសៅនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថា មានការឆ្លងថ្មីចំនួន១១៩ករណី ដែលក្នុងនោះមាន៧នាក់ជាករណីនាំចូល។

This image has an empty alt attribute; its file name is 110687628_595cb4ed-09e5-4a46-9ab6-24dab2bbb157.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាន់តែតំបន់ចំនួន៣បូកចូលគ្នា គឺមានអ្នកឆ្លងរហូតដល់ទៅ៣ភាគ៤ទៅហើយក្នុងចំណោមករណីសរុប ដោយទីក្រុងបាងកកនិងខេត្តសាមុត សាខន សុទ្ធតែរាយការណ៍ពីការឆ្លង៣៨ករណដូចៗគ្នា ចំណែកខេត្ត សាមុត ប្រាកាន មាន១៥ករណី។

ចំពោះករណីនាំចូល មានជនជាតិថៃចំនួន៣នាក់និងជនបរទេស៤នាក់។

This image has an empty alt attribute; its file name is c1_1890340_200401063255-1024x683.jpg

ជនជាតិថៃទាំង៣នាក់ គឺមកពីប្រទេសប៉ូឡូញ ស៊ុយអែតនិងរុស្ស៊ី ចំណែកជនបរទេសគឺមកពីប្រទេសមីយ៉ាន់ម៉ា២នាក់ រុស្ស៊ីម្នាក់និងឥណ្ឌាម្នាក់។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៦២នាក់បានជាសះស្បើយ។

This image has an empty alt attribute; its file name is 3610135-1024x683.jpg

គិតត្រឹមថ្ងៃសៅរ៍នេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៧,៧១៣ករណី។ មនុស្សចំនួន ២៦,៥១២នាក់បានជាសះស្បើយ ហើយអ្នកស្លាប់បានកើនឡើងដល់៩០នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ថៃ កាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កពី១៤ថ្ងៃ មកនៅត្រឹម១០ថ្ងៃ ចាប់ពីខែក្រោយទៅ

ចុចអាន៖ ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ១០០ករណី និងអ្នកស្លាប់ម្នាក់ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម