ព័ត៌មានអន្ដរជាតិ
អាកាសធាតុចុះត្រជាក់ខ្លាំងពេកនៅហ្គាហ្សា បណ្តាលឲ្យទារកទើបកើតមួយចំនួនស្លាប់
យ៉ាងហោចណាស់កុមារប៉ាឡេស្ទីន៦នាក់បានស្លាប់ដោយសារការថយចុះកម្តៅអំឡុងពេលមានអាកាសធាតុត្រជាក់ខ្លាំងនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៦ខែកុម្ភៈនេះ។

លោកវេជ្ជបណ្ឌិតដែលជានាយកផ្នែកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យ Friends of the Patient Charitable Hospitalនៅហ្គាហ្សា បានឲ្យដឹងថា ទារកទើបនឹងកើតចំនួន៣នាក់ដែលមានអាយុចន្លោះពី ១ទៅ២ថ្ងៃបានស្លាប់ភ្លាមៗ បន្ទាប់ពីប្រឈមនឹងអាកាសធាតុចុះត្រជាក់ខ្លាំងពេក។ កុមារពីរនាក់ទៀតក៏បានស្លាប់កាលពីព្រឹកថ្ងៃអង្គារ និងមានកុមារម្នាក់ទៀតស្លាប់នៅ Khan Younis ភាគខាងត្បូងហ្គាហ្សា។
ទីភ្នាក់ងារការពារជនស៊ីវិលរបស់ហ្គាហ្សា ក៏បានបញ្ជាក់ផងដែរ អំពីការស្លាប់របស់ទារកទើបនឹងកើតនិងកុមារសរុបចំនួន ៦នាក់ ដោយសារតែអាកាសធាតុចុះត្រជាក់ខ្លាំង និងកង្វះកម្ដៅក្នុងសប្តាហ៍កន្លងមក។ បើតាមមន្ទីពេទ្យ មានទារក៨ទៀតនាក់កំពុងទទួលរងការថយចុះកម្តៅធ្ងន់ធ្ងរ និងទាមទារឲ្យមានការថែទាំយ៉ាងយកចិត្តទុកដាក់។
ពាក់ព័ន្ធបញ្ហានេះ ក្រុមហាម៉ាស បានរិះគន់ការស្លាប់របស់ទារកទើបនឹងកើតនេះ ថាជាលទ្ធផលនៃគោលនយោបាយ «ឧក្រិដ្ឋកម្ម» របស់អ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាសក៏បានជំរុញឱ្យអ្នកសម្រុះសម្រួល និងសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ និងធានាការចូលទៅកាន់ទីជម្រក និងការផ្គត់ផ្គង់មនុស្សធម៌សំខាន់ៗផ្សេងទៀត ចូលទៅក្នុងតំបន់ហ្គាហ្សា។ ទោះយ៉ាងណាមិនមានការអត្ថាធិប្បាយភ្លាមៗពីសំណាក់កងទ័ពអ៊ីស្រាអែលទេ។

ការស្លាប់របស់កុមារកើតឡើងនៅពេលដែលអ៊ីស្រាអែលបន្តបិទច្រកនាំចូលលំនៅឋានបណ្តោះអាសន្នទៅក្នុងហ្គាហ្សា បើទោះបីជាយល់ព្រមឲ្យមានការនាំចូលស្ថិតនៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ។ ផ្ទះចល័តដែលជាជម្រកបណ្ដោះអាសន្នរាប់ពាន់ខ្នងនៅតែជាប់គាំងនៅផ្លូវកាត់តាម Rafah ជាមួយអេហ្ស៊ីប ដោយរង់ចាំការអនុញ្ញាតពីអ៊ីស្រាអែល ដើម្បីចូលទៅក្នុងទឹកដីប៉ាឡេស្ទីននៅឡើយ។
យោងតាមអង្គការសហប្រជាជាតិ ទារកទើបនឹងកើតយ៉ាងតិច៨នាក់ បានស្លាប់ដោយសារការថយចុះកម្តៅនៅតំបន់ហ្កាហ្សាក្នុងខែធ្នូតែមួយ ខណៈដែលកុមារចំនួន៧៤នាក់បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំងក្នុងរដូវរងារនេះ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


