ព័ត៌មានអន្ដរជាតិ
ទោះទើបឈ្លោះជាមួយ Trump តែ Zelensky ថា អ៊ុយក្រែន ត្រៀមខ្លួនស៊ីញេកិច្ចព្រមព្រៀងរ៉ែ ជានិច្ច
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានឲ្យដឹងថា ប្រទេសរបស់លោកនៅតែត្រៀមខ្លួនជានិច្ចដើម្បីស៊ីញេកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក ទោះថ្ងៃមុនមានការទាស់សម្តីគ្នាជាមួយប្រមុខសេតវិមាន Donald Trump ក៏ដោយ។

តាមពិតកាលពីថ្ងៃសុក្រ លោក Zelensky បានទៅទីក្រុងវ៉ាស៊ីនតោនរួចទៅហើយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ក្នុងគោលបំណងឲ្យអាមេរិកជួយបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែរឿងរ៉ាវមិនដូចការរំពឹងទុកឡើយ ដោយវាបានប្រែក្លាយទៅជាជម្លោះយ៉ាងក្តៅគគុក កក្រើកពិភពលោកទៅវិញ។
ជម្លោះបានចាប់ផ្តើមនៅពេលលោក Trump ចោទលោក Zelensky ថាមិនចេះដឹងគុណដល់ការគាំទ្ររបស់សហរដ្ឋអាមេរិកខណៈអនុប្រធានាធិបតី JD Vance ក៏បានបន្ទរតាមក្រោយ ដោយរិះគន់លោក Zelensky សម្រាប់ការពិភាក្សាជាសាធារណៈលើបញ្ហាគោលនយោបាយ។ លោក Trump និយាយថា «អ៊ុយក្រែន កំពុងលលេងជាមួយសង្គ្រាមលោកលើកទី៣ ដោយសារតែមិនព្រមស្វែងរកសន្តិភាពជាមួយរុស្ស៊ី។ អ្វីដែលអ្នកធ្វើគឺមិនគោរពដល់ប្រទេសនេះនោះទេ ប្រទេសមួយដែលជួយអ្នកច្រើនជាងប្រជាជនអ្នកនិយាយទៅទៀត។ អ្នកគួរតែដឹងគុណជាងនេះ ខ្ញុំសូមប្រាប់អ្នកថា អ្នកគ្មានសន្លឹកបៀសម្រាប់លេងជាមួយយើងទេ អ្នកមានសន្លឹកបៀ ប៉ុន្តែបើគ្មានយើង អ្នកក៏គ្មានសន្លឹកបៀដែរ»។

ក្រោយការប្រកែកគ្នាយ៉ាងតឹងសរសៃ.កនេះ លោក Zelensky ក៏បានចាកចេញពីសេតវិមាន ហើយសន្និសីទកាសែតត្រូវបានលុបចោល ចំណែកកិច្ចព្រមព្រៀងរ៉ែ ក៏មិនបានចុះហត្ថលេខាដែរ។
យ៉ាងណា កាលពីថ្ងៃអាទិត្យទី២ខែមីនាឆ្នាំ២០២៥ លោក Zelensky ប្រាប់ BBC ថា «កិច្ចព្រមព្រៀងដែលមាននៅលើតុ នឹងនៅតែចុះហត្ថលេខា ប្រសិនបើភាគីទាំងពីរត្រៀមខ្លួនរួចរាល់។ វាគឺជាគោលនយោបាយរបស់យើងក្នុងការបន្តនូវអ្វីដែលបានកើតឡើងកាលពីអតីតកាល។ ប្រសិនបើយើងយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ យើងត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខាលើវា»។

មុននេះ លោក Trump ក៏បានដាក់លក្ខខណ្ឌច្បាស់ៗទៅ Zelensky រួចហើយដែរថា លើកក្រោយបើចង់ចរចាទៀត គាត់ត្រូវតែប្តេជ្ញាចិត្តឲ្យមុតមាំនិងច្បាស់លាស់បំផុតចំពោះសន្តិភាព។
លោក Trump ថ្លែងយ៉ាងដូច្នេះទៅកាន់អ្នកសារព័ត៌មាន ដោយនិយាយថា លោកនៅតែសង្ឃឹមថាបានជួប Zelensky ទៀតនាថ្ងៃមុខ ប៉ុន្តែលោកនឹងនិយាយជាមួយតែមេដឹកនាំណា ដែលមានគំនិតចង់បញ្ឈប់ការបង្ហូរឈាមប៉ុណ្ណោះ។ លោក Trump និយាយថា «យើងកំពុងស្វែងរកសន្តិភាព។ យើងមិនស្វែងរកនរណាម្នាក់ដែលនឹងចុះហត្ថលេខាលើអំណាចខ្លាំងពេក ហើយបន្ទាប់មកមិនរកសន្តិភាពនោះទេ។ គេគិតថាគេក្លាហាន គាត់កំពុងសម្លឹងមើលការប្រយុទ្ធ តែយើងកំពុងព្យាយាមបញ្ចប់ការកាប់សម្លាប់»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេដឹកនាំបណ្តាប្រទេសនៅអឺរ៉ុបបង្ហាញជំហរពិតក្នុងជម្លោះត្រាំនិងហ្សេលេនស្គី
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


