ព័ត៌មានអន្ដរជាតិ
បេសកជនលោក Trump៖ Zelenskyy សុំទោសប្រធានាធិបតីអាមេរិក រួចហើយ
ថ្លែងមុនកិច្ចពិភាក្សារវាងគណៈប្រតិភូអាមេរិកនិងអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត ស្តីពីវិធានការដោះស្រាយឈានទៅការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី, បេសកជនពិសេសរបស់លោក Trump គឺលោក Steve Witkoff បានបញ្ជាក់ថា ប្រមុខដឹកនាំអ៊ុយក្រែន Volodymyr Zelenskyy បានសុំទោសប្រធានាធិបតីអាមេរិករួចហើយ ចំពោះជម្លោះយ៉ាងបែកផ្សែងនៅសេតវិមាន។

តាមការចុះផ្សាយរបស់ New York Post, លោក Witkoff បានថ្លែងយ៉ាងដូច្នេះក្នុងអំឡុងបទសម្ភាសជាមួយកម្មវិធី «America’s Newsroom» របស់ទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទទី១០ខែមីនាឆ្នាំ២០២៥។
កាលពីចុងខែកុម្ភៈ សង្គ្រាមពាក្យសម្តីយ៉ាងក្តៅគគុកបានផ្ទុះឡើងនៅឯសេតវិមានរវាងលោក Zelenskyy ជាមួយលោក Trump និងអនុប្រធានាធិបតីអាមេរិក JD Vance អំឡុងពេលប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ក្នុងគោលបំណងឲ្យអាមេរិកជួយបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ដោយពេលនោះលោក Trump ចោទ Zelenskyy ថា មិនចេះដឹងគុណដល់ការគាំទ្ររបស់សហរដ្ឋអាមេរិក។

ដោយសារខឹងចិត្ត ក្រោយមក ត្រាំ ក៏បញ្ជាឲ្យផ្អាកជំនួយអាមេរិកទៅអ៊ុយក្រែន ទាំងអស់ ជាពិសេសឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ីឲ្យទីក្រុងកៀវថែមទៀតផង ដែលធ្វើឲ្យទ័ពលោកហ្សេលេនស្គី ជួបបញ្ហាប្រឈមដ៏ធំនៅសមរភូមិ។
យ៉ាងណា ឥឡូវនេះលោក Witkoff អះអាងថា «លោក Zelenskyy បានផ្ញើលិខិតសុំទោសលោក Trump រួចហើយចំពោះហេតុការណ៍ដែលកើតឡើងក្នុងការិយាល័យពងក្រពើ ហើយខ្ញុំគិតថា ការសុំទោសនេះគឺជាជំហានដ៏សំខាន់។ មានកិច្ចពិភាក្សាជាច្រើនរវាងក្រុមរបស់យើងនិងអ៊ុយក្រែន ហើយអឺរ៉ុប ក៏ពាក់ព័ន្ធនឹងកិច្ចពិភាក្សានេះដែរ»។
សូមជម្រាបជាថ្មី អំឡុងពេលថ្លែងទៅកាន់សភាកាលពីសប្តាហ៍មុន លោក Trump ក៏បង្ហើបដែរថា លោកបានទទួលលិខិតមួយច្បាប់ពី Zelenskyy ដែលខ្លឹមសារក្នុងនោះគឺបង្ហាញពីការត្រៀមខ្លួនរបស់ទីក្រុងកៀវ ចូលមកកាន់តុចរចាក្នុងពេលឆាប់ៗ។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនោះ ប្រធានាធិបតីអាមេរិក មិនបញ្ជាក់ឡើយថាតើលិខិតនោះ មានភ្ជាប់ជាមួយនូវពាក្យសុំទោសរបស់លោក Zelenskyy ដែរឬក៏អត់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ថា អ៊ុយក្រែន ដូចគ្មានចេតនា ចង់បានសន្តិភាពសោះ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


