ព័ត៌មានអន្ដរជាតិ
ស្លាប់១៦នាក់ក្នុងហេតុការណ៍រថយន្តក្រុងក្រឡាប់នៅ ភាគឦសានអាហ្វ្រិកខាងត្បូង
យ៉ាងហោចណាស់មនុស្ស១៦នាក់បានស្លាប់ និង រាប់សិបនាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តក្រុងមួយបានក្រឡាប់នៅក្នុងខេត្ត Gauteng ភាគឦសាននៃប្រទេសអាហ្វ្រិកខាងត្បូង។ យោងតាមភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១២ខែមីនានេះ។

លោក Andile Mngwevu សមាជិកក្រុមប្រឹក្សាក្រុង បានអះអាងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅលើផ្លូវហាយវ៉េក្នុងក្រុង Ekurhuleni ក្បែរអាកាសយានដ្ឋានអន្តរជាតិ OR Tambo របស់ទីក្រុង Johannesburg នៅម៉ោងប្រហែល ៦:៤៥ នាទីព្រឹក ម៉ោងក្នុងស្រុកកាលថ្ងៃអង្គារ។ រថយន្តក្រុងនេះកំពុងធ្វើដំណើរពី Katlehong ទៅ Kempton Park ។
បើតាមអ្នកនាំពាក្យក្រសួងដឹកជញ្ជូន រថយន្តក្រុងមួយគ្រឿងនេះបានបាត់បង់ការគ្រប់គ្រង ហើយបានក្រឡាប់សម្លាប់មនុស្ស ១៦នាក់ ដោយ១២ នាក់បានស្លាប់នៅកន្លែងកើតហេតុ និង៤នាក់នៅមន្ទីរពេទ្យ។ លើសពីនេះអ្នកដំណើរ១១ នាក់បានរងរបួសធ្ងន់ធ្ងរនិង ២៤នាក់បានរងរបួសស្រាល។

ការបង្កគ្រោះថ្នាក់នេះមិនប៉ះពាល់ដល់រថយន្តផ្សេងទៀតទេ ហើយសមត្ថកិច្ចក៏មិនទាន់រកឃើញមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នេះនៅឡើយទេ ខណៈប៉ូលិសកំពុងស៊ើបអង្កេត។
ពាក់ព័ន្ធបញ្ហានេះរដ្ឋមន្ត្រីដឹកជញ្ជូនអាហ្រ្វិកខាងត្បូងលោកស្រី Barbra Creecy បាននិយាយថា លោកស្រីមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» ព្រោះវាគឺជាគ្រោះថ្នាក់រថយន្តក្រុងធ្ងន់ធ្ងរទីបីគិតចាប់ពីសប្តាហ៍មុន។ លោកស្រីបានណែនាំសាជីវកម្មគ្រប់គ្រងចរាចរណ៍ផ្លូវគោកឱ្យជួបជាមួយប្រតិបត្តិកររថយន្តក្រុងទាំងអស់ក្នុងសប្តាហ៍ខាងមុខ ដើម្បីពិភាក្សាអំពីវិធីកែលម្អសុវត្ថិភាពអ្នកដំណើរផងដែរ៕



អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


