Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​​អឺរ៉ុប​១០​រូប​ និង​ស្ថាប័ន​៤​

បានផុស

នៅ

កាល​ពី​ថ្ងៃ​ចន្ទ ប្រទេស​ចិន​បាន​ប្រកាស​ទណ្ឌកម្ម​ប្រឆាំង​នឹង​បុគ្គល​១០​រូប​ និង​អង្គភាព​ចំនួន​៤​នៅ​អឺរ៉ុប ដោយ​និយាយ​ថា ពួក​គេបាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ និង​ផល​ប្រយោជន៍របស់​ចិន និង​ផ្សព្វផ្សាយ​ព័ត៌មាន​កុហក និង​មិន​ពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ម្នាក់​បាន​និយាយ​ថា សហភាព​អឺរ៉ុប (EU) បាន​ដាក់​ទណ្ឌកម្ម​​​លើ​បុគ្គលឯកជន និង​អង្គភាព​របស់​ចិន​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ដែល​​លើក​ឡើង​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ស៊ីនជាំង។

អ្នក​នាំ​ពាក្យ​​ពន្យល់​ថា ទណ្ឌកម្ម​នោះ គ្មាន​​ផ្អែក​លើ​អ្វី​សោះ ក្រៅ​ពី​ការ​ភូត​ភកុហក និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត គ្មាន​ការ​គោរព និង​បំភ្លៃ​ការ​ពិត ជ្រៀត​ជ្រែក​យ៉ាង​ខ្លាំង​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ចិន រំលោភ​បំពាន​លើ​ច្បាប់​អន្តរជាតិ និង​បទដ្ឋាន​ជា​មូលដ្ឋាន​ក្នុង​ការ​គ្រប់​គ្រង​ទំនាក់ទំនង​អន្តរជាតិ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​ការ​ទំនាក់​ទំនង​ចិន និង​អឺរ៉ុប​យ៉ាង​ធ្ងន់​ធ្ងរ។

«ប្រទេស​ចិន​​ប្រឆាំង​​ដាច់​ខាត​ និង​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​បញ្ហា​នេះ»។​ អ្នក​នាំ​ពាក្យ​បាន​និយាយ​ថា និង​បន្ថែម​ថា រដ្ឋាភិបាល​ចិន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ដើម្បី​ការពារ​អធិបតេយ្យ​ភាពជាតិ សន្តិសុខ និង​​ការអភិវឌ្ឍ។

យោង​តាម​អ្នក​នាំ​ពាក្យ​បង្ហាញ​ថា បុគ្គល និង​អង្គភាព​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​មាន​ សមាជិក​សភា​អឺរ៉ុប Reinhard Butikofer, Michael Gahler, Raphael Glucksmann, Ilhan Kyuchyuk និង​ Miriam Lexmann។​ Sjoerd Wiemer Sjoerdsma របស់​សភា​ហុល្លង់, Samuel Cogolati របស់​សភា​សហព័ន្ធ​បែលហ្ស៊ិក, Dovile Sakaliene ​របស់​សភា​សាធារណៈ​រដ្ឋ​លីទុយអានី, បញ្ញវ័ន្ត​អាល្លឺម៉ង់ Adrian Zenz, បញ្ញវ័ន្ត​ស្វីស Bjorn Jerden, គណកម្មាធិការ​នយោបាយបាយ និង​សន្តិសុខនៃ​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប, អនុគណកម្មាធិការ​សិទ្ធិ​មនុស្ស​នៃ​សភា​អឺរ៉ុ, វិទ្យាស្ថាន​ Mercator សម្រាប់​ការ​សិក្សា​ពី​ចិន​នៅ​ប្រទេស​​អាល្លឺម៉ង់ និងមូលនិធិសម្ព័ន្ធ​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​ដាណឺម៉ាក។

បុគ្គល​ទាំង​១០​រូប​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ត្រូវ​បាន​ហាម​ចូល​ទឹក​ដី​ប្រទេស​ចិន ហុងកុង និង​ម៉ាកាវ។ នេះ​ជា​ការ​​​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ និង​បន្ថែម​ថា ពួក​គេ​ និង​ក្រុម​ហ៊ុន ព្រម​ទាំង​ស្ថាប័ន​ពាក់​ព័ន្ធ​​​ជា​មួយ​ពួក​គេ​ក៏​ត្រូវ​បាន​រឹត​ត្បិត​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​ចិន​ដែរ។

អ្នក​នាំ​ពាក្យ​បន្ត​ថា ៖«ភាគី​ចិន​ជំរុញ​ឲ្យ​ភាគី​អឺរ៉ុប​ឆ្លុះ​កញ្ចក់​មើល​​​ខ្លួន​ឯង ដែល​ប្រឈម​​​នឹង​ភាព​ធ្ងន់​ធ្ងរ​នៃ​កំហុស និង​ដំណោះ​ស្រាយ​របស់​ខ្លួន» និង​បាន​ជំរុញ​ឲ្យ​ភាគី​អឺរ៉ុប​បញ្ឈប់​ការ​បង្រៀនសិទ្ធិ​មនុស្ស​​ដល់​អ្នក​ដទៃ និង​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​។

ភាគី​អឺរ៉ុប​ត្រូវ​តែ​បញ្ឈប់​នូវ​ការ​អនុវត្ត​ប្រកប​ដោយ​ពុត​ត្បុត នៃ​ស្តង់ដារ​ពីរ​ និង​ឈប់បន្ត​ដើរ​ខុស​ផ្លូវ​ទៀត។ អ្នក​នាំ​ពាក្យ​បន្ថែម។

អ្នក​នាំ​ពាក្យ​បន្ថែមថា ៖«បើ​ពុំ​ដូច្នោះ​ទេ​ ​ចិន​នឹង​ប្រតិកម្ម​ខ្លាំង​ក្លា​បន្ថែម​ទៀត»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ xinhuanet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម