ព័ត៌មានអន្ដរជាតិ
អំពើហិង្សាកាន់តែសាហាវក្នុងចំណោមនិកាយសាសនា ផ្ទុះឡើងនៅប្រទេសស៊ីរី
យ៉ាងហោចណាស់ជនស៊ីវិល១៣៨៣នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សានាពេលថ្មីៗនេះដែលបង្កឡើងដោយក្រុមប្រដាប់អាវុធគាំទ្រអតីតប្រធានាធិបតីលោក Bashar al-Assad នៅក្នុងតំបន់ឆ្នេរនៃប្រទេសស៊ីរី។ យោងសារព័ត៌មាន Xinhua នៅថ្ងៃទី១៣ខែមីនានេះ។

អ្នកនាំពាក្យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Thameen Al-Kheetan បានឲ្យដឹងថា អំពើហិង្សាបានកើនឡើងយ៉ាងរហ័សបង្កទៅជាការប៉ះទង្គិចគ្នាផ្នែកនិកាយសាសនាកាន់តែរីករាលដាល ដោយផ្តោតសំខាន់លើទីប្រជុំជន និងភូមិភាគច្រើននៃក្រុមជនជាតិភាគតិច Alawite ។
ការស៊ើបអង្កេតដំបូង បានបង្ហាញថា ជនល្មើសរួមមានក្រុមយុទ្ធជនដែលមានទំនាក់ទំនងជាមួយអាជ្ញាធរបណ្តោះអាសន្នរបស់ស៊ីរីក៏ដូចជាក្រុមគាំទ្រ លោក Assad ខណៈសហគមន៍ Alawite គឺជានិកាយជនជាតិភាគតិចដែលដឹកនាំដោយលោក Assad។

យោងតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី អំពើហិង្សាបានផ្ទុះឡើងកាលពីថ្ងៃទី៦ខែមីនា ដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមប្រដាប់អាវុធគាំទ្រអតីតប្រធានាធិបតីលោក Bashar al-Assad ទៅលើកងកម្លាំងសន្តិសុខក្នុងខេត្ត Latakia ជាប់មាត់សមុទ្រ ដោយសម្លាប់បុគ្គលិកសន្តិសុខយ៉ាងហោចណាស់១៦នាក់ ។
រហូតមកដល់ពេលនេះ ក្រុមសង្កេតការណ៍ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានចងក្រងឯកសារមរណភាពជនស៊ីវិលយ៉ាងហោចណាស់ ១៣៨៣នាក់ រួមទាំងព្រមានប្រឆាំងនឹងនីតិវិធីបញ្ចុះសពមិនត្រឹមត្រូវ ដោយសារទំហំនៃអំពើហិង្សាប៉ះពាល់ដល់សមត្ថភាពក្នុងតំបន់ក្នុងការគ្រប់គ្រងវិបត្តិ។
លើសពីនេះចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងនៅពេលដែលសាកសពកាន់តែច្រើនត្រូវបានរកឃើញបន្តបន្ទាប់ បូករួមនឹងការស្លាប់ចុងក្រោយបង្អស់នៅក្នុងខេត្ត Latakia, Tartous និង Hama។
ពាក់ព័ន្ធបញ្ហានេះកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ប្រធានាធិបតីបណ្តោះអាសន្នស៊ីរីលោក Ahmed al-Sharaa បានបញ្ជាឱ្យបង្កើតគណៈកម្មាធិការជាតិឯករាជ្យមួយ ដើម្បីស៊ើបអង្កេតលើអំពើហិង្សានេះ និងស្វែងរកជនល្មើសមកទទួលខុសត្រូវ ដោយគណៈកម្មាធិការនេះត្រូវបំពេញបេសកកម្មរបស់ខ្លួនក្នុងរយៈពេល៣០ថ្ងៃ៕



អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ