ព័ត៌មានអន្ដរជាតិ
អាមេរិកសម្រេចដាក់ក្រុមហ៊ុនធំ២របស់យោធាមីយ៉ាន់ម៉ាក្នុងបញ្ជីខ្មៅ
សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនធំ២ដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា ជុំវិញការក្តោបក្តាប់អំណាចដោយរដ្ឋប្រហារ១កុម្ភៈ និងការបង្ក្រាបឃោឃៅបណ្តាលឲ្យមនុស្សស្លាប់។ នេះបើតាមប្រភពពីរដែលដឹងរឿងនេះបាននិយាយនៅថ្ងៃពុធ។

ប្រភពបាននិយាយថា ចំណាត់ការនេះត្រូវបានធ្វើឡើងដោយក្រសួងរតនាគារអាមេរិកដាក់ក្រុមហ៊ុនធំពីររបស់មីយ៉ាន់ម៉ាក្នុងបញ្ជីខ្មៅគឺក្រុមហ៊ុន Myanmar Economic Corporation (MEC) និងក្រុម Myanmar Economic Holdings Ltd (MEHL) ដែលត្រូវបង្កកទ្រព្យសម្បត្តិទាំងឡាយដែលពួកគេមាននៅសហរដ្ឋអាមេរិកចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង។
ឧត្តមសេនីយ៍បានចាប់ផ្តើមអុកឡុកសភានៅថ្ងៃទី១ក្នុងខែកុម្ភៈ ដោយបានឃុំខ្លួនមេដឹកនាំស៊ីវិលក្នុងនោះមានជយលាភីណូបែលលោកស្រី អ៊ុងសាន ស៊ូជី ដែលគណបក្សរបស់លោកស្រីបានឈ្នះឆ្នោតកាលពីខែវិច្ឆិកា។
យោធាបានអះអាងថា មានការលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតនោះ ប៉ុន្តែអ្នកសង្កេតការណ៍បាននិយាយថា មិនមានភាពមិនប្រក្រតីគួរឲ្យកត់សំគាល់ច្រើនទេ។

ចាប់តាំងពីរដ្ឋប្រហារ អ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យបានតវ៉ាស្ទើរពេញប្រទេស ហើយកម្លាំងសន្តិសុខបានបង្ក្រាបដោយហិង្សាដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់២៧៥នាក់ហើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


