ព័ត៌មានអន្ដរជាតិ
លោក ត្រាំ គ្រោងធ្វើទស្សនកិច្ចនៅប្រទេសសំខាន់ៗចំនួនបីនៅមជ្ឈិមបូព៌ា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងចាប់ផ្តើមដំណើរទស្សនកិច្ចការទូតនៅប្រទេសអារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងកាតា ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៥។

ដំបូងឡើយ នេះគួរតែជាដំណើរទស្សនៈកិច្ចក្រៅប្រទេសលើកទីមួយរបស់លោក ត្រាំ ចាប់តាំងពីការវិលត្រឡប់ចូលកាន់តំណែងនៅក្នុងអាណត្តិទីពីរ។ យ៉ាងណាមិញ ព្រោះតែមរណភាពរបស់សម្តេចប៉ាប Francis កាលពីថ្ងៃចន្ទទី២១ខែមេសា លោក ត្រាំ នឹងត្រូវអញ្ជើញទៅចូលរួមពិធីបុណ្យសពនៅទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលី។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅប្រទេសទាំងបី មានគោលបំណង«ពង្រឹងទំនាក់ទំនង» ជាមួយបណ្តាប្រទេសសំខាន់ៗនៅតំបន់មជ្ឈិមបូព៌ា ដែលថ្មីៗនេះបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការទូតរបស់រដ្ឋបាលលោក ត្រាំ រួមទាំងការជួយដល់កិច្ចចរចាបទឈប់បាញ់នៅអ៊ុយក្រែន និងហ្គាហ្សា។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក មានដូចជា កិច្ចប្រជុំទ្វេភាគី និងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំតំបន់ ដើម្បីពង្រឹងសម្ព័ន្ធភាព និងស្វែងរកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ គួរកត់សម្គាល់ថា លោក ត្រាំ បានបង្ហាញផែនការដើម្បីឈានដល់កិច្ចព្រមព្រៀងវិនិយោគសំខាន់ៗក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក។ កាលពីដើមខែមីនា លោកបានលើកឡើងថា អារ៉ាប៊ីសាអូឌីតអាចនឹងបោះទុនរហូតដល់ ១ទ្រីលានដុល្លារក្នុងការវិនិយោគទៅក្នុងសេដ្ឋកិច្ចអាមេរិក ដោយរួមបញ្ចូលទាំងការទិញឧបករណ៍យោធា។ កិច្ចព្រមព្រៀងស្រដៀងគ្នានេះត្រូវបានគេរំពឹងទុកក៏នឹងធ្វើឡើងជាមួយកាតា និងអារ៉ាប់រួមផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


