ព័ត៌មានអន្ដរជាតិ
ពូទីន ទទួលស្គាល់ថា រុស្ស៊ីខ្វះខាតអាវុធ ទោះប្រឹងបង្កើនផលិតកម្ម
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទទួលស្គាល់ថា ទោះបីជាមានការកើនឡើងនៃផលិតកម្មយោធាក៏ដោយ ក៏កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីនាពេលនេះ នៅតែបន្តប្រឈមមុខនឹងការខ្វះខាតអាវុធមួយចំនួន ជាពិសេសយន្តហោះគ្មានមនុស្សបើក។

ថ្លែងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការឧស្សាហកម្មយោធារដ្ឋកាលពីថ្ងៃពុធទី២៣ខែមេសា លោក ពូទីន បានរាយការណ៍ថា សហគ្រាសការពារជាតិស្ទើរតែទាំងអស់បានបំពេញការបញ្ជាទិញឆ្នាំ២០២៤របស់ពួកគេ ជាមួយនឹងការកើនឡើងគួរឲ្យកត់សម្គាល់ រួមមាន រថពាសដែកជាង ៤ ០០០គ្រឿង ព្រមទាំងយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រចំនួន ១៨០គ្រឿង។ លើសពីនេះទៀត យន្តហោះគ្មានមនុស្សបើកជាង ១,៥លានគ្រឿងត្រូវបានផលិត ក្នុងនោះមានយន្តហោះគ្មានមនុស្សបើកប្រភេទទំនើប FPV (First-Person View) ប្រហែល ៤ ០០០គ្រឿង។
ទោះជាយ៉ាងណាក៏ដោយ លោក ពូទីន បានទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះនៅតែមិនគ្រប់គ្រាន់ និងបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ ដើម្បីបំពេញផែនការផលិតកម្មបន្ថែម ជាពិសេសសម្រាប់យន្តហោះគ្មានមនុស្សបើកដែលមានតម្រូវការខ្ពស់នៅជួរមុខ។
សូមបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅអ៊ុយក្រែន រុស្ស៊ីបានផ្លាស់ប្តូរឧស្សាហកម្មការពាររបស់ខ្លួនទៅជាប្រតិបត្តិការ២៤ម៉ោងលើ២៤ម៉ោង ហើយបានបញ្ជាទិញអាវុធបន្ថែមពីបរទេស ដូចជា យន្តហោះគ្មានមនុស្សបើក Shahed ពីប្រទេសអ៊ីរ៉ង់ និងប្រព័ន្ធមីស៊ីល និងកាំភ្លើងធំពីប្រទេសកូរ៉េខាងជើង៕

ដោយ៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


