ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីថ្មីរបស់មីយ៉ាន់ម៉ា ប្រកាសចង់ស្តារទំនាក់ទំនងជាមួយអាស៊ានឡើងវិញ
លោក Min Aung Hlaing ប្រធានាធិបតីថ្មីនៃប្រទេសមីយ៉ាន់ម៉ា បានថ្លែងនាថ្ងៃសុក្រទី១០ខែមេសានេះថា រដ្ឋាភិបាលថ្មីរបស់លោកមានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយ ប៉ុន្តែលោកបានសន្យាថានឹងពង្រឹងទំនាក់ទំនងអន្តរជាតិឲ្យកាន់តែប្រសើរឡើង ជាពិសេសគឺការខិតខំធ្វើយ៉ាងណាឲ្យទំនាក់ទំនងជាមួយប្លុកអាស៊ានត្រឡប់មកសភាពធម្មតាវិញ។

យោងតាម The Star ក្នុងសុន្ទរកថាដំបូងទៅកាន់សភា លោក Min Aung Hlaing បានសង្កត់ធ្ងន់ថា សន្តិភាព និងប្រជាធិបតេយ្យ គឺជាអាទិភាពចម្បងរបស់លោក ហើយរដ្ឋាភិបាលថ្មីនេះនឹងជំរុញការវិនិយោគពីបរទេស អភិវឌ្ឍវិស័យកសិកម្ម និងបង្កើតផែនការយុទ្ធសាស្ត្ររយៈពេលវែងឲ្យមានប្រសិទ្ធភាព។ លោកក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តចំពោះផែនការផ្លាស់ប្តូរផ្នែកការទូតក្នុងតំបន់ផងដែរ។ ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយអាស៊ាន លោកបាននិយាយថា «យើងនឹងពង្រឹងទំនាក់ទំនងអន្តរជាតិ និងខិតខំស្តារទំនាក់ទំនងធម្មតាជាមួយអាស៊ានឡើងវិញ»។
គួររំលឹកថា ចាប់តាំងពីរដ្ឋប្រហារមក មីយ៉ាន់ម៉ាត្រូវបានសមាគមអាស៊ានដាក់ទណ្ឌកម្ម ដោយមិនអនុញ្ញាតឲ្យថ្នាក់ដឹកនាំយោធាចូលរួមក្នុងកិច្ចប្រជុំកំពូលឡើយ។
ការឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក Min Aung Hlaing គឺជាការរៀបចំយ៉ាងសម្រិតសម្រាំងដើម្បីពង្រឹងអំណាចនយោបាយរបស់លោក បន្ទាប់ពីលោកបានដឹកនាំរដ្ឋប្រហារធ្វើឲ្យប្រទេសធ្លាក់ក្នុងភាពចលាចលអស់រយៈពេល៥ឆ្នាំកន្លងមក។ លោក Min Aung Hlaing ត្រូវបានសភាបោះឆ្នោតជ្រើសរើសឲ្យធ្វើជាប្រធានាធិបតីកាលពីមួយសប្តាហ៍មុន បន្ទាប់ពីគណបក្សដែលគាំទ្រដោយយោធាបានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី។ ទោះជាយ៉ាងណា ការបោះឆ្នោតនេះត្រូវបានក្រុមអ្នករិះគន់ និងរដ្ឋាភិបាលបស្ចិមប្រទេស ចាត់ទុកថាជាល្បែងនយោបាយបោកប្រាស់ ដើម្បីបន្តការគ្រប់គ្រងរបស់យោធាក្រោមស្លាកប្រជាធិបតេយ្យតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


