ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាប់ផ្តើមប្រារព្ធទិវាជ័យជម្នះ ក្រោមការគំរាមកំហែងផ្នែកសន្តិសុខពី អ៊ុយក្រែន
ក្បួនព្យុហយាត្រាទិវាជ័យជម្នះបានចាប់ផ្តើមជាផ្លូវការហើយនៅថ្ងៃសុក្រទី៩ខែឧសភាឆ្នាំ២០២៥ លើទីលានក្រហម ក្នុងទីក្រុងមូស្គូនៃប្រទេសរុស្សី ដែលនេះជាខួបលើកទី៨០នៃជ័យជម្នះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ។

តាមការចុះផ្សាយរបស់ RT, ទិវាឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយ ដែលមានមានការចូលរួមពីសំណាក់កងទ័ពជាង ១១ ០០០នាក់និងការអួតបង្ហាញគ្រឿងសឹកទំនើបៗ រួមទាំងយន្តហោះគ្មានមនុស្សបើក ដែលប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។
មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានធ្វើជាអធិបតីក្នុងពិធីនេះ ខណៈថ្នាក់ដឹកនាំអន្តរជាតិជាច្រើនទៀតក៏ចូលរួមផងដែរ ជាពិសេសប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានចូលរួមក្នុងនាមជាភ្ញៀវកិត្តិយស រួមជាមួយមេដឹកនាំមកពីប្រទេសប្រេស៊ីល អេហ្ស៊ីប វៀតណាម និងប្រជាជាតិផ្សេងទៀត។

ឆ្នាំនេះ ទិវាជ័យជម្នះត្រូវប្រារព្ធធ្វើឡើង ក្រោមការពង្រឹងសន្តិសុខយ៉ាងតឹងរ៉ឹង ព្រោះទីក្រុងកៀវ កំពុងបង្កការគំរាមកំហែង។ ជាក់ស្តែងមុនពិធីនេះមកដល់ មានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ប៉ុន្មានថ្ងៃជាប់គ្នាដែលជាហេតុជំរុញឲ្យមានការបិទដែនអាកាសរបស់ទីក្រុងមូស្គូ និងការរំខាននៅអាកាសយានដ្ឋានសំខាន់ៗ។
ជាវិធានការសន្តិសុខ រុស្ស៊ីបានពង្រឹងសន្តិសុខយ៉ាងខ្លាំង ដោយដាក់ពង្រាយកងកម្លាំងនិងហាមមិនឲ្យប្រើអ៊ីនធឺណិតតាមទូរសព្ទចល័តនៅក្នុងតំបន់ជុំវិញកន្លែងប្រារព្ធពិធីនេះ។

មុននេះដែរ លោកពូទីន បានប្រកាសពីបទឈប់បាញ់ ដែលចាប់អនុវត្តពីពាក់កណ្តាលអាធ្រាត្រថ្ងៃព្រហស្បតិ៍ រហូតដល់ពាក់កណ្តាលអាធ្រាត្រថ្ងៃទី១០ឈានដល់ថ្ងៃទី១១ខែឧសភា ខណៈវិមានក្រឹមឡាំងអះអាងថា បទឈប់បាញ់នេះគឺជាកាយវិការមនុស្សធម៌ ដើម្បីអបអរខួបលើកទី៨០នៃជ័យជម្នះរបស់សូវៀតលើពួកណាស៊ីអាល្លឺម៉ង់ និងមានគោលបំណងទុកពេលសម្រាប់កិច្ចចរចាស្វែងរកសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌ។
ទោះបីជាយ៉ាងណាក៏ដោយ លោកហ្សេលេនស្គី មិនគាំទ្របទឈប់បាញ់នេះឡើយ ដោយចាត់ទុកថា វាគឺជាកលល្បិចរបស់លោកពូទីន ហើយថែមទាំងចោទប្រកាន់រុស្ស៊ីថា យកលេសផ្នែកមនុស្សធម៌ដើម្បីបម្រើឲ្យផលប្រយោជន៍របស់ខ្លួនថែមទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន ប្រកាសប្រើអំណាច ធ្វើគ្រប់យ៉ាង រារាំងពិភពលោក មិនឲ្យកើតសង្គ្រាមថ្មី
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


