ព័ត៌មានអន្ដរជាតិ
ត្រាំ ក៏ទំនងចូលរួមក្នុងកិច្ចចរចាសន្តិភាព ពូទីន-ហ្សេលេនស្គី នៅ តួកគី ដែរ
ដោយមើលឃើញសញ្ញាវិជ្ជមាននិងបង្ហាញក្តីសោមនស្សចំពោះការវិវឌ្ឍនៃភាពធូរស្រាលក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហើបថា លោកក៏អាចនឹងចូលរួមកិច្ចពិភាក្សាទល់មុខដ៏ធំរវាងមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងប្រមុខវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន នៅប្រទេសតួកគី នាថ្ងៃព្រហស្បតិ៍ទី១៥ខែឧសភាឆ្នាំ២០២៥នេះផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ, លោកត្រាំនិយាយថា «នេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ហើយខ្ញុំសង្ឈឹមថា ជំនួបរុស្ស៊ី-អ៊ុយក្រែនថ្ងៃព្រហស្បតិ៍នៅទីក្រុងអ៊ីស្តង់ប៊ុល នឹងចេញលទ្ធផលយ៉ាងគាប់ប្រសើរ។ ខ្ញុំជឿថា មេដឹកនាំទាំងពីរនឹងធ្វើដំណើរទៅទីនោះ ចំណែកខ្ញុំក៏ទំនងជានឹងហោះទៅទីនោះដែរ»។
រម្លឹកទៅកាលពីចុងសប្តាហ៍ លោក ពូទីន បានស្នើឲ្យមានកិច្ចចរចាសន្តិភាពផ្ទាល់ជាមួយអ៊ុយក្រែន នៅទីក្រុង អ៊ីស្តង់ប៊ុល ដោយនិយាយថា ការពិភាក្សាមិនគួរពន្យារពេលតទៅទៀតទេ។ លោកសង្កត់ធ្ងន់ថា កិច្ចពិភាក្សាដែលបានស្នើឡើងគួរតែផ្តោតលើការដោះស្រាយបញ្ហាឫសគល់នៃជម្លោះ ដោយលើកឡើងថា៖ «យើងស្វែងរកការពិភាក្សាដ៏ច្បាស់លាស់ ដើម្បីដកចេញនូវឫសគល់នៃជម្លោះ ហើយចាប់ផ្តើមឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងរឹងមាំ»។

ពាក់ព័ន្ធបញ្ហានេះ លោក ហ្សេលេនស្គី ក៏ព្រមជួបជាមួយលោក ពូទីន ហើយដែរ ប៉ុន្តែប្រមុខរដ្ឋាភិបាលទីក្រុងកៀវ បានដាក់លក្ខខណ្ឌមួយថា ប្រធានាធិបតីរុស្ស៊ី ត្រូវតែឯកភាពលើបទឈប់បាញ់រយៈពេល៣០ថ្ងៃជាមុនសិន។
លោកហ្សេលេនស្គី បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យទី១១ខែឧសភាឆ្នាំ២០២៥ថា «ខ្ញុំរង់ចាំជួបពូទីនទល់មុខគ្នានៅប្រទេសតួកគី នាថ្ងៃព្រហស្បតិ៍ខាងមុខ។ ខ្ញុំនៅតែរក្សាជំហរថា ទីក្រុងកៀវរង់ចាំបទឈប់បាញ់ពេញលេញនិងយូរអង្វែង ចាប់ពីថ្ងៃស្អែកទៅដើម្បីផ្តល់មូលដ្ឋានចាំបាច់សម្រាប់ផ្នែកការទូត។ ខ្ញុំរំពឹងថា ទីក្រុងមូស្គូនឹងមិនរកលេសទៀតទេលើកនេះ»។

ទោះបីជាពន្លឺសន្តិភាពត្រូវបានគេមើលឃើញលឹមៗហើយក៏ពិតមែន ប៉ុន្តែរុស្ស៊ី នៅតែបាញ់បង្ហោះដ្រូន ជាង១០០គ្រឿង វាយប្រហារអ៊ុយក្រែន ដដែលកាលពីថ្ងៃចន្ទ។
តាមការបញ្ជាក់ពីកងទ័ពអាកាសអ៊ុយក្រែន, ដ្រូន Shahed និងដ្រូនបញ្ឆោតចំនួន១០៨គ្រឿង ត្រូវរុស្ស៊ីបញ្ជូនមកវាយប្រហារទាំងយប់ ប៉ុន្តែខ្លួនស្ទាក់ចាប់បាន៥៥គ្រឿង ខណៈដ្រូនបញ្ឆោត ៣០គ្រឿងទៀតបានបាត់ចេញពីរ៉ាដាតែមិនបង្កគ្រោះថ្នាក់អ្វីឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


