ព័ត៌មានអន្ដរជាតិ
លោក Pezeshkian ប្រកាសថា អ៊ីរ៉ង់នឹងមិនឱនក្បាលដាក់អាមេរិកដាច់ខាត
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា អ៊ីរ៉ង់នឹងមិនឱនក្បាលចំពោះសម្ពាធពីខាងក្រៅឡើយ ដោយនេះគឺជាការឆ្លើយតបទៅនឹងការរិះគន់ថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងអំឡុងដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា។

នៅក្នុងការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់កាលពីថ្ងៃទី១៤ឧសភា លោក Pezeshkian បានប្រកាសថា៖ «យើងនឹងមិនឱនក្បាលចំពោះការគំរាមកំហែងណាមួយឡើយ» ដោយសង្កត់ធ្ងន់លើភាពធន់របស់អ៊ីរ៉ង់ប្រឆាំងនឹងការបំភិតបំភ័យ។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីការអំពាវនាវរបស់លោកប្រធានាធិបតី ត្រាំ ទៅកាន់ប្រទេសកាតាឲ្យសម្រុះសម្រួលកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយប្រទេសអ៊ីរ៉ង់។ លោក ត្រាំ បានសង្កត់ធ្ងន់លើគ្រោះថ្នាក់ដែលបង្កឡើងដោយសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ដែលបានឈានជិតដល់កម្រិតផលិតអាវុធនុយក្លេអ៊ែរ។
ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានរំលឹកឡើងវិញនូវជំហររបស់អ៊ីរ៉ង់ចំពោះសិទ្ធិនុយក្លេអ៊ែររបស់ខ្លួន ដោយបញ្ជាក់ថា សមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ក្រុងតេហេរ៉ង់គឺមិនអាចចរចាបានទេ។ លោកបានបញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់មានគោលបំណងសន្តិភាព ហើយការចរចាណាមួយត្រូវតែគោរពសិទ្ធិអធិបតេយ្យភាពរបស់អ៊ីរ៉ង់។
ពាក់ព័ន្ធនឹងភាពតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែរនេះ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងអង្គភាពពាក់ព័ន្ធក្នុងកម្មវិធីមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់ ដែលធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។ ទណ្ឌកម្មទាំងនេះគឺជាផ្នែកមួយនៃយុទ្ធនាការ«សម្ពាធអតិបរមា» ដែលកំពុងធ្វើឡើងក្រោមរដ្ឋបាលលោក ត្រាំ ប្រឆាំងនឹងអ៊ីរ៉ង់។
ទោះបីជាមានភាពតានតឹងកើនឡើងក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងការទូតនៅតែបន្តដដែល។ អ្នកការទូតអ៊ីរ៉ង់ និងអឺរ៉ុប គ្រោងនឹងជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលនាថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីដ៏មានសក្តានុពល។ លោក Araqchi បានបញ្ជាក់ថា កិច្ចពិភាក្សាទាំងនេះមានគោលបំណងដោះស្រាយការខ្វែងគំនិតគ្នាជុំវិញការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងស្វែងរកការឯកភាពយ៉ាងទូលំទូលាយក្នុងតំបន់លើបញ្ហាសន្តិសុខ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


