Connect with us

ព័ត៌មានអន្ដរជាតិ

​ក្នុងសប្តាហ៍នេះ ភាគកណ្ដាលអាមេរិកប្រឈម​ហានិភ័យ​​​ដោយសារ​​​​ខ្យល់ព្យុះដ៏ខ្លាំង

បានផុស

នៅ

ភាគ​កណ្តាលនៃសហរដ្ឋអាមេរិកនឹងប្រឈម​បញ្ហាអាកាសធាតុ​អាក្រក់​មួយផ្សេងទៀតនៅសប្តាហ៍នេះ បន្ទាប់ពីរងការវាយប្រហារពីព្យុះកំបុតត្បូងដ៏សាហាវដែលបានសម្លាប់មនុស្សជិត៣០នាក់ និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងរដ្ឋ Kentucky និង Missouri ។ នេះ​បើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅ​ថ្ងៃទី២០ខែឧសភានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នាក់ងារអាកាសធាតុជាតិរបស់អាមេរិក បានព្រមានអំពី «បញ្ហាអាកាសធាតុដ៏គ្រោះថ្នាក់ជាច្រើន» រួមមាន ព្យុះ ផ្គររន្ទះខ្លាំង ព្រឹលធ្លាក់ធំៗ ព្រឹលធ្លាក់ខ្លាំងនៅភាគខាងលិច និងកម្ដៅដ៏គ្រោះថ្នាក់នៅភាគខាងត្បូងប្រទេស។

ក្រុមអ្នកឧតុនិយម បានព្រមានអំពីអាកាសធាតុធ្ងន់ធ្ងរ ជាបន្តបន្ទាប់នៅតំបន់វាលទំនាបដោយនឹងមានការគំរាមកំហែងពីព្យុះ​កំបុតត្បូង ព្រឹល​ធ្លាក់​ដែលមានទំហំប៉ុនកូនហ្គោល និងខ្យល់បក់បោកខ្លាំង។ ក្នុងពេលជាមួយគ្នានេះ ហានិភ័យនៃកំដៅ​ខ្លាំង និងភ្លើងឆេះព្រៃក៏ត្រូវបានព្យាករណ៍សម្រាប់ផ្នែកខ្លះនៃរដ្ឋ Texas និង New Mexico ដែលធ្វើឱ្យមានគ្រោះថ្នាក់ជាពិសេសចំពោះមនុស្សរាប់លាននាក់នៅទូទាំងតំបន់ទាំងនោះ។

​នៅ​ប៉ុន្មានថ្ងៃថ្មីៗនេះ ព្យុះកំបុតត្បូងដ៏សាហាវបានបោកបក់កាត់ផ្នែកខ្លះនៃភាគខាងលិច និងភាគខាងត្បូងសហរដ្ឋ​អាមេរិក បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាង​សម្បើម និងសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨នាក់នៅរដ្ឋចំនួនបីគឺរដ្ឋ Kentucky, Missouri និង រដ្ឋVirginia ។

(រូបភាព៖ AP)

តាមការ​កត់សម្គាល់ សហរដ្ឋ​អាមេរិក​ជួប​ប្រទះ​នឹង​ខ្យល់​ព្យុះ​កំបុតត្បូង​ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត​ដែល​មាន​ប្រហែល​១,២០០​ដង​ក្នុង​មួយ​ឆ្នាំ ខណៈពេលដែលព្យុះប្រមូលផ្តុំកើតឡើងញឹកញាប់ជាប្រវត្តិសាស្ត្រនៅក្នុង «Tornado Alley» (Oklahoma, Kansas, និង Texas)។

ប៉ុន្តែការសិក្សាថ្មីៗ បានបង្ហាញពីការផ្លាស់ប្តូរទិសដៅរបស់ព្យុះកំបុតត្បូងដ៏សាហាវនេះឆ្ពោះទៅរកតំបន់ដែលមានប្រជាជនច្រើន និងព្រៃឈើនៅភាគខាងត្បូងវិញ​ដែលកាន់តែបង្កើនហានិភ័យធ្ងន់ធ្ងរ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម