ព័ត៌មានអន្ដរជាតិ
រុស្ស៊ីប្រឹងបង្កើនសកម្មភាពការទូតអន្តរជាតិដ៏ខ្លាំងក្លានិងរហ័សបំផុត ក្រោយ ដូណាល់ ត្រាំ បើកផ្លូវ
ចាប់តាំងពីការបើកផ្លូវរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តម្រូវឲ្យមានការស្តារឡើងវិញនូវទំនាក់ទំនងជាមួយមហាអំណាចរុស្ស៊ី ក្រោយប្រទេសទាំងពីរមានអរិភាពក្នុងវិស័យការទូតនឹងគ្នាយ៉ាងខ្លាំងក្នុងរដ្ឋបាលរបស់អតីត ប្រធានាធិបតី ចូ បៃដិន រដ្ឋាភិបាលរុស្ស៊ីរបស់ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានខិតខំស្តារទំនាក់ទំនងការទូតរបស់ខ្លួនយ៉ាងខ្លាំង ក្រោយទទួលរងនូវភាពឯកោយ៉ាងខ្លាំងរយៈពេល៣ឆ្នាំ។

ចាប់តាំងពីលើកទ័ពចូលលុកលុយប្រទេសអ៊ុយក្រែនកាលថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋាភិបាលនៃមហាអំណាចរុស្ស៊ីក្រោមការដឹកនាំរបស់ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានក្លាយជាប្រទេសដ៏ឯកោផ្នែកការទូតមួយ ក្រោមការថ្កោលទោសជាអន្តរជាតិ តាមរយៈយន្តការរបស់អង្គការសហប្រជាជាតិ ដែលរុស្ស៊ីមិនដែលអនុវត្តតាមម្តងណានោះទេ។
ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរប្រែប្រួលយ៉ាងឆាប់រហ័ស ក្រោយគណបក្សសាធារណៈរដ្ឋរបស់លោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោត និងការចូលកាន់កាប់អំណាចនៅសហរដ្ឋអាមេរិក ដែលលោក ត្រាំ ដែលបានបើកផ្លូវឲ្យស្តារទំនាក់ទំនងការទូតជាមួយរុស្ស៊ីវិញ ដើម្បីបន្តដំណើរទៅរកដំណោះស្រាយជម្លោះនៅអ៊ុយក្រែន។
ក្រោយការបើកផ្លូវរបស់ លោក ដូណាល់ ត្រាំ ដែលបាននិយាយតាមទូរស័ព្ទលោកដំបូងជាមួយ លោក ពូទីន កាលថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៥ រដ្ឋាភិបាលរបស់លោក ពូទីន បានប្រឹងប្រែងស្តារប្រជាប្រិយភាពទំនាក់ទំនងការទូតរបស់ខ្លួនឡើងវិញយ៉ាងរហ័សជាមួយបណ្តាប្រទេសនានាក្នុងរយៈពេលតែប៉ុន្មានខែចុងក្រោយនេះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានបង្កើនទំនាក់ទំនងការទូតនៅទូទាំងតំបន់ផ្សេងៗ ចាប់តាំងពីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកត្រូវបានសម្រួលឡើងវិញ ក្រោមការគាំទ្រដ៏ខ្លាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលខកខានម្តងហើយ ម្តងទៀតក្នុងការនាំយករុស្ស៊ីឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ក្នុងចន្លោះពេលជាង៣ខែមកនេះ តើរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានធ្វើដំណើរការទូតទៅកាន់ប្រទេសណាខ្លះ?
ប្រទេសអារ៉ាប៊ីសាអូឌីត៖ ក្នុងខែកុម្ភៈ លោក Sergey Lavrov បានដឹកនាំគណៈប្រតិភូរុស្ស៊ីនៅទីក្រុងរីយ៉ាដ (Riyadh) ជារដ្ឋធានីប្រទេសអារ៉ាប៊ី សាអូឌីត សម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដោយផ្តោតលើការស្តារទំនាក់ទំនងរវាងគ្នានិងគ្នាឡើងវិញ និងរបៀបវារៈនៃបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
ប្រទេសអ៊ីរ៉ង់៖ កាលពីចុងខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានទៅបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ រួមទាំងការអភិវឌ្ឍន៍នៅក្នុងប្រទេសស៊ីរី និងយេម៉ែន។ ប្រទេសរុស្ស៊ី ក៏បានសន្យាធ្វើខ្លួនជាអ្នកផ្សាភ្ជាប់បង្កើតទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ លើការចរចាកម្មវិធីនុយក្លេអ៊ែរផងដែរ។
ប្រទេសអាហ្វ្រិកខាងត្បូង៖ នៅថ្ងៃទី២១ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង ដែលជាផ្នែកនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចជឿនលឿន ហៅកាត់ថា G20 ផង និង កិច្ចប្រជុំទ្វេភាគីជាច្រើនប្រទេសនៅតំបន់អាហ្វ្រិកផង។ សកម្មភាពនេះ បានបង្ហាញឲ្យឃើញនូវភាពស្មើមុខស្មើមាត់របស់រុស្ស៊ីលើឆាកអន្តរជាតិ ដែលខ្លួនធ្លាប់តែរងសម្ពាធនិងការរិះគន់ក្រោយការលើកទ័ពឈ្លានពានអ៊ុយក្រែននោះ។ លើសពីនេះ ភាគរុស្ស៊ីនិងអាហ្វ្រិកខាងត្បូងបានសន្យាគាំទ្រគ្នាលើកិច្ចការអន្តរជាតិ ក្នុងវេទិកាអន្តរជាតិនានាដូចជា ក្របខ័ណ្ឌអង្គការសហប្រជាជាតិ វេទិកា BRICS វេទិកាG20 ព្រមទាំងកិច្ចសន្ទនារុស្ស៊ីនិងអាហ្វ្រិកថែមទៀត។
ក្នុងខែមីនា ឆ្នាំ ២០២៥ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានទៅទស្សនកិច្ចប្រទេសប្រទេសដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធផង និងប្រទេសថ្មីៗផង ក្នុងនោះ មានប្រទេសមីយ៉ាន់ម៉ា ប្រទេសហ្ស៊ីមបាវ៉េ ប្រទេសណាមីប៊ី ប្រទេសនីហ្សេរីយ៉ា និងប្រទេសបេឡារុស្សដែលនៅជិតខាងខ្លួនដ៏ជិតស្និទ្ធនោះ។ ការបំពេញទស្សនកិច្ចទាំងនេះឆ្លុះបញ្ចាំងពីការបន្តកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការរក្សា និងពង្រឹងទំនាក់ទំនងការទូតរបស់ខ្លួន ជាពិសេសជាមួយបណ្តាប្រទេសនៅអាហ្វ្រិក និងអាស៊ី។
នៅខែមេសាឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានធ្វើសកម្មភាពការទូតជាច្រើនជាមួយបណ្តាប្រទេសមួយចំនួនទាំងក្នុងតំបន់និងក្រៅតំបន់។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានធ្វើទស្សនកិច្ចដែលពាក់ព័ន្ធនឹងប្រទេសយ៉ាងហោចណាស់ប្រាំមួយក្នុងអំឡុងពេលនេះ រួមានប្រទេស ម៉ាលី ប៊ូគីណាហ្វាសូ និងនីហ្សេរីយ៉ា នៅតំបន់អាហ្វ្រិក។ លោក Lavrov បានធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការបរទេសនៃប្រទេសអាហ្វ្រិក មកពីតំបន់ Sahel ទាំងនេះនៅទីក្រុងមូស្គូ។ លោក Lavrov បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ៨-៩ ខែមេសា ជាកន្លែងដែលលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ។ កិច្ចពិភាក្សារបស់ពួកគេបានគ្របដណ្តប់លើសង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ស្ថានភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងទំនាក់ទំនងទ្វេភាគី។ នៅថ្ងៃទី១២ ខែមេសា លោក Lavrov បានទៅបំពេញទស្សនកិច្ចនៅទីក្រុង Minsk ប្រទេសបេឡារុស ដើម្បីធ្វើជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃរដ្ឋឯករាជ្យ (CIS)។

កាលពីថ្ងៃទី១២ ខែមេសា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov បានចូលរួមវេទិកាការទូតនៅទីក្រុង Antalya នៃប្រទេសតួកគី ដោយបានចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់វេទិកា និងធ្វើកិច្ចចរចាទ្វេភាគីជាមួយសមភាគីបរទេសជាច្រើន។
លោក Lavrov ជួបពិភាក្សា ជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក Saleumxay Kommasith នៅទីក្រុងមូស្គូ នៅថ្ងៃទី២១ខែមេសា ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសន្ទនានយោបាយ និងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
សាធារណរដ្ឋដូមីនីកែន៖ នៅថ្ងៃទី៣០ខែមេសា លោក Lavrov បានទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋដូមីនីកែន ដោយជួបជាមួយប្រធានាធិបតី Luis Abinader និងរដ្ឋមន្ត្រីការបរទេស Roberto Álvarez។ ដំណើរទស្សនកិច្ចនេះបានកត់សម្គាល់ការបើកស្ថានទូតដំបូងរបស់រុស្ស៊ីនៅក្នុងប្រទេស និងការពិភាក្សាលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

នៅខែឧសភាឆ្នាំ ២០២៥នេះវិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានធ្វើសកម្មភាពការទូតជាមួយប្រទេសមួយចំនួន រួមមាន ការជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son នៅទីក្រុងមូស្គូ នាថ្ងៃទី១០ឧសភា ដោយកិច្ចពិភាក្សាបានផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរុស្ស៊ី និងវៀតណាម។
នៅថ្ងៃទី២០ខែឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov បានទៅទស្សនកិច្ចទីក្រុង Yerevan ប្រទេសអាមេនី ដែលមានភាពល្អក់កករក្នុងទំនាក់ទំនងការទូត ក្រោយប្រទេស អាស៊ែបៃហ្សង់ ដណ្តើមបានទឹកដីប្រទាញប្រទង់កាលឆ្នាំ២០២៣ ដែលកាលនោះរុស្ស៊ីជាអ្នកធានាសន្តិសុខ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២១ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា