ព័ត៌មានអន្ដរជាតិ
ព្យុះធូលីដ៏កម្រប្រែក្លាយមេឃក្នុងទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី ជាពណ៌ទឹកក្រូច
ទីក្រុងស៊ីដនីនៃប្រទេសអូស្រ្តាលី ត្រូវបានគ្របដណ្ដប់ដោយអ័ព្ទពណ៌ទឹកក្រូចនៅថ្ងៃអង្គារនេះ បន្ទាប់ពីព្យុះធូលីដ៏ធំសម្បើមមួយមានប្រភពពីភាគខាងត្បូងប្រទេស បានបោកបក់មកពាសពេញភាគអាគ្នេយ៍នៃប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Mail Online នៅថ្ងៃទី២៧ខែឧសភានេះ។

ព្រឹត្តិការណ៍អាកាសធាតុដ៏កម្រនិងគួរឲ្យភ្ញាក់ផ្អើលនេះបង្កឡើងដោយខ្យល់បក់ខ្លាំង និងលក្ខខណ្ឌអាកាសស្ងួតខ្លាំងក្នុងប្រទេសអូស្ត្រាលីភាគខាងត្បូង ដែលមានភ្លៀងធ្លាក់ទាបបំផុត។ ព្យុះនេះបានបក់ឆ្លងកាត់រដ្ឋ SA, Victoria និងចូលទៅក្នុងរដ្ឋ New South Wales។
ឥទ្ធិពលនៃព្យុះនេះបានកាត់បន្ថយភាពមើលឃើញយ៉ាងខ្លាំងនៅអាកាសយានដ្ឋាន Canberra និង Sydney ខណៈល្បឿនខ្យល់បានឡើងដល់ល្បឿន ១២៦ គីឡូម៉ែត្រក្នុងមួយម៉ោងនៅផ្នែកខ្លះនៃរដ្ឋ SA និងបានផ្តាច់ថាមពលអគ្គិសនីដល់ប្រជាជនរាប់ពាន់នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ។
លើសពីនេះគុណភាពខ្យល់នៅទូទាំងទីក្រុងSydney និងទីក្រុង Wollongong ត្រូវបានវាយតម្លៃថា «អន់ណាស់» ដែលជំរុញឱ្យមានការព្រមានអំពីបញ្ហាសុខភាពដែលកើតមានពីព្យុះដ៏កម្រនេះ។ ប្រជាពលរដ្ឋត្រូវបានណែនាំឲ្យស្នាក់នៅក្នុងផ្ទះ បិទបង្អួច និងជៀសវាងសកម្មភាពក្រៅផ្ទះក្នុងអំឡុងពេលមានព្យុះ៕




អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


