ព័ត៌មានអន្ដរជាតិ
ពូទីន បញ្ជូនដ្រូន ៣៥៥គ្រឿង បាញ់សន្ធាប់អ៊ុយក្រែនចាស់ដៃធំបំផុតមិនធ្លាប់មាន អត់ខ្វល់សម្តីត្រាំ
មិនខ្វល់នឹងពាក្យសម្តីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឡើយ, មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅតែផ្គើនបញ្ជូនដ្រូន៣៥៥គ្រឿង វាយប្រហារប្រទេសអ៊ុយក្រែន ដោយនេះគឺជាការបាញ់សន្ធាប់ដោយប្រើដ្រូនទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានសោះ ក្នុងសង្គ្រាមអាយុកាលជាង៣ឆ្នាំមួយនេះ។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទទី២៦ខែឧសភាឆ្នាំ២០២៥, ការវាយប្រហារចុងក្រោយនេះ គឺជាការបាញ់ស្រោច ៣យប់ជាប់គ្នារបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន ហើយក្រៅពីដ្រូន ទីក្រុងមូស្គូក៏បាញ់មីស៊ីលចំនួន៩គ្រាប់ផងដែរ។
ជុំវិញរឿងនេះ កងទ័ពអាកាសអ៊ុយក្រែន អះអាងថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលទាំងអស់ ចំណែកដ្រូនចំនួន២៨៨គ្រឿង ត្រូវស្ទាក់ចាប់បាន។ យ៉ាងណា ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍អំពីជនរងគ្រោះនិងការខូចខាតនោះទេ។

ពាក់ព័ន្ធការវាយប្រហារថ្មីនេះដែរ ប្រទេសប៉ូឡូញឯណោះ បានដាក់ពង្រាយយន្តហោះចម្បាំង ដើម្បីការពារដែនអាកាសរបស់ខ្លួន និងកំពុងតាមដានស្ថានការណ៍ យ៉ាងយកចិត្តទុកដាក់។
ការវាយប្រហារកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកត្រាំ និយាយថា មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ឆ្កួតមែនទែនហើយ ព្រោះតែគាត់មិនព្រមឈប់បាញ់អ៊ុយក្រែនសោះ។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី២៥ខែឧសភាឆ្នាំ២០២៥ (ពេលវេលានៅអាមេរិក), លោកត្រាំ សរសេរថា៖ «ខ្ញុំមានទំនាក់ទំនងល្អជាមួយលោកពូទីននៃប្រទេសរុស្ស៊ីជានិច្ច ប៉ុន្តែមានអ្វីកើតឡើងចំពោះគាត់។ គាត់កំពុងសម្លាប់ជនមិនដឹងអីជាច្រើននាក់ មិនមែនត្រឹមតែទាហាននោះទេ។ មីស៊ីលនិងត្រូវដ្រូនបានបាញ់ស្រោចលើទីក្រុងនានាក្នុងប្រទេសអ៊ុយក្រែន ទាំងដែលគ្មានហេតុផលអ្វីសោះ»។
ទន្ទឹមនោះ លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើ ពូទីន ចង់លេបយកប្រទេសអ៊ុយក្រែនទាំងមូលមែននោះ រុស្ស៊ីនឹងដួលរលំ ជាក់ជាមិនខាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ព្រមានថា បើ ពូទីន ចង់លេបយកប្រទេសអ៊ុយក្រែនទាំងមូល រុស្ស៊ីនឹងដួលរលំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


