ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន អះអាងថា ចិនគ្មានសិទ្ធិជ្រៀតជ្រែកសកម្មភាពស្របច្បាប់នៅសមុទ្រចិនខាងត្បូងទេ
រដ្ឋាភិបាលហ្វីលីពីន បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៥ថា ប្រទេសចិនគ្មានសិទ្ធិអំណាចដើម្បីជំទាស់ ឬជ្រៀតជ្រែកក្នុងសកម្មភាពស្របច្បាប់របស់ហ្វីលីពីននៅក្នុងសមុទ្រចិនខាងត្បូងនោះទេ ជាពិសេសទាក់ទងនឹងប្រតិបត្តិការដែនសមុទ្រជាប្រចាំ និងការស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងដែនសមត្ថកិច្ចរបស់ហ្វីលីពីន។

សេចក្តីប្រកាសនេះ ធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការទាមទាររបស់ចិនលើអធិបតេយ្យភាពនៅប្រជុំកោះ Spratly ដែលតំបន់នេះក៏ត្រូវបានអះអាងដោយហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងតៃវ៉ាន់ផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន លោកស្រី Teresita Daza បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ហ្វីលីពីនច្បាស់ណាស់មានសិទ្ធិរបស់ខ្លួន ក្នុងការធ្វើប្រតិបត្តិការដែនសមុទ្រជាទម្លាប់ និងការស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុង និងជុំវិញតំបន់ពិសេសទាំងនេះ ហើយនឹងបន្តធ្វើដូច្នេះទៀត។ ចិនគ្មានសិទ្ធិជំទាស់និងជ្រៀតជ្រែកចំពោះសកម្មភាពស្របច្បាប់ និងជាទម្លាប់ទាំងនេះទេ»។
ជម្លោះបានកើនឡើងបន្ទាប់ពីការប្រឈមមុខដាក់គ្នានាពេលថ្មីៗនេះ ដែលពាក់ព័ន្ធនឹងនាវាឆ្មាំឆ្នេរសមុទ្រចិនដែលបានបាញ់កាណុងទឹក និងបង្កគ្រោះថ្នាក់ដល់នាវាស្រាវជ្រាវហ្វីលីពីននៅជិតតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ។ ចិនបានអះអាងថា កប៉ាល់ហ្វីលីពីនបានចូលដែនទឹកដោយខុសច្បាប់នៅជិតតំបន់ថ្មប៉ប្រះទឹក Subi និង Sandy Cay របស់ចិន។ ហ្វីលីពីនបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាអធិបតេយ្យភាពតាមរយៈមធ្យោបាយសន្តិភាព និងផ្លូវច្បាប់។
ភាពតានតឹងរវាងហ្វីលីពីន និងចិន បានកើនឡើងជាលំដាប់ ពាក់ព័ន្ធនឹងជម្លោះលើអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់ និងមានតម្លៃប្រចាំឆ្នាំជាង៣ទ្រីលានដុល្លារ។
ចិនទាមទារភាគច្រើននៃផ្លូវទឹកយុទ្ធសាស្ត្រនេះ បើទោះបីជាមានសេចក្តីសម្រេចឆ្នាំ២០១៦ ដោយតុលាការអាជ្ញាកណ្តាលអន្តរជាតិដែលបានរកឃើញថា ការអះអាងរបស់ទីក្រុងប៉េកាំងមិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិក៏ដោយ៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


