ព័ត៌មានអន្ដរជាតិ
ប្រមុខ UN អំពាវនាវឲ្យស៊ើបអង្កេតជាបន្ទាន់ លើហេតុការណ៍បាញ់ពលរដ្ឋប៉ាឡេស្ទីន នៅជិតកន្លែងចែកស្បៀង
ក្រោយមានការបាញ់ប្រហារលើពលរដ្ឋប៉ាឡេស្ទីននៅជិតកន្លែងចែកស្បៀង ពេលនេះប្រមុខអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការស៊ើបអង្កេតជាបន្ទាន់។

យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស, ពលរដ្ឋប៉ាឡេស្ទីនចំនួន៣១នាក់ ត្រូវបានសម្លាប់និងជាង១៧០នាក់ទៀត រងរបួសនៅជិតកន្លែងចែកចាយស្បៀងក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យទី១ ខែមិថុនា ឆ្នាំ២០២៥។
ជុំវិញហេតុការណ៍ ធ្វើឲ្យប្រមុខ UN លោក Antonio Guterres ថ្កោលទោស ដោយចេញសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារទី៣ខែមិថុនាឆ្នាំ២០២៥ថា «ខ្ញុំតក់ស្លុតចំពោះរបាយការណ៍អំពីការស្លាប់និងរបួសពលរដ្ឋប៉ាឡស្ទីនខណៈពេលស្វែងរកជំនួយនៅហ្គាហ្សា កាលពីម្សិលមិញ។ វាមិនអាចទទួលយកបានទេដែលពលរដ្ឋប៉ាឡេស្ទីន ត្រូវប្រថុយជីវិតដើម្បីតែអាហារ។ ដូច្នេះខ្ញុំសូមអំពាវនាវឲ្យបើកការស៊ើបអង្កេតជាបន្ទាន់និងឯករាជ្យលើព្រឹត្តិការណ៍នោះ ហើយឲ្យអ្នកប្រព្រឹត្តិមកទទួលខុសត្រូវចំពោះមុខច្បាប់»។

បើយោងតាមសាក្សីនិងបុគ្គលិកពេទ្យ, កងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើជនស៊ីវិលដែលប្រមូលផ្តុំគ្នាទទួលជំនួយមនុស្សធម៌។ បន្ថែមពីនោះ រថក្រោះអ៊ីស្រាអែលក៏បើកការបាញ់ប្រហារលើក្រុមមនុស្សរាប់ពាន់នាក់ផងដែរ ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង Rafah។
យ៉ាងណាមិញ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បដិសេធកំណត់គោលដៅលើជនស៊ីវិល ដោយបញ្ជាក់ថា មានតែការបាញ់ព្រមានប៉ុណ្ណោះ ដើម្បីរារាំងការចូលទៅកាន់កន្លែងផ្តល់ជំនួយដោយគ្មានការអនុញ្ញាត។

សូមជម្រាបថា មនុស្សជិត ៤ ០០០នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាក្នុងរយៈពេល ១០សប្តាហ៍កន្លងមកនេះ ខណៈ UN និយាយថា មនុស្ស ៦០ម៉ឺននាក់ផ្សេងទៀតត្រូវបានផ្លាស់ទីលំនៅសាជាថ្មី ដោយប្រតិបត្តិការជើងគោកនិងបញ្ជាជម្លៀសរបស់អ៊ីស្រាអែល។
ទន្ទឹមនោះរបាយការណ៍របស់អង្គការ IPC គាំទ្រដោយ UN ព្រមានថា មនុស្សប្រហែល ៥០ម៉ឺននាក់នឹងប្រឈមមុខជាមួយភាពអត់ឃ្លានក្នុងកម្រិតដ៏មហន្តរាយ នាប៉ុន្មានខែខាងមុខនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


