ព័ត៌មានអន្ដរជាតិ
ត្រឹមយប់មិញ ជនស៊ីវិល មីយ៉ាន់ម៉ាស្លាប់ដល់៥២១នាក់ ខណៈរត់ចោលផ្ទះរាប់ពាន់នាក់
ការស្លាប់ជនស៊ីវិលក្នុងការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាលើការតវ៉ាឡើងដល់៥២១នាក់ហើយ ខណៈក្រុមឧទ្ទាមប្រដាប់ដោយអាវុធភាគតិចនៅថ្ងៃអង្គារ ទី៣០ ខែមីនា បានគំរាមវាយប្រហាររដ្ឋាភិបាលយោធា ប្រសិនបើមិនបញ្ឈប់សម្លាប់ជនស៊ីវិល។
មហាអំណាចពិភពលោកបានបង្កើនការថ្កោលទោសចំពោះការបង្ក្រាបដ៏សាហាវឃៅទៅលើអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារដែលទាមទារស្តារឡើងវិញនូវរដ្ឋាភិបាលជាប់ឆ្នោត និងដោះលែងមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី។
ទីក្រុងវ៉ាស៊ីនតោតបានផ្តាច់ពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសមីយ៉ាន់ម៉ា ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឲ្យពិភពលោកដាក់គំនាបរដ្ឋាភិបាលមីយ៉ាន់ម៉ា បន្ទាប់ពីអ្នកតវ៉ាជាង១០០នាក់ត្រូវបានសម្លាប់កាលពីចុងសប្តាហ៍កន្លងទៅនេះដែលបានក្លាយជាចុងសប្តាហ៍ថ្លុកឈាមបំផុត។
បន្ថែមលើយុទ្ធនាការណ៍សម្ពាធពីប្រទេសមហាអំណាច ក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិចនៅថ្ងៃអង្គារម្សិលមិញក៏បានថ្កោលទោសលើការបង្ក្រាប និងបានគំរាមវាយប្រហារលើរដ្ឋាភិបាលយោធាដែលបានបង្ក្រាបអ្នកតវ៉ាបណ្តាលឲ្យស្លាប់មនុស្សរាប់រយនាក់។
ការជួបជុំជារៀងរាល់ថ្ងៃទូទាំងប្រទេសមីយ៉ាន់ម៉ាដោយអ្នកតវ៉ាគ្មានអាវុធក្នុងដៃប្រឈមនឹងហានិភ័យពីការបង្ក្រាបដោយឧស្ម័នទឹកភ្នែក គ្រាប់ជ័រ គ្រាប់ពិត ការបំផ្ទុះគ្រាប់បែក និងមានទាំងផ្ទុះអាវុធធុនធ្ងន់ថែមទៀត។
សមាគមជំនួយអ្នកទោសនយោបាយ (AAPP) បាននិយាយថា សរុបជនស៊ីវិលដែលត្រូវបានសម្លាប់ត្រឹមយប់ថ្ងៃអង្គារ ទី៣០ ខែមីនា មានចំនួន៥២១នាក់ ប៉ុន្តែចំនួននេះនឹងបន្តកើនឡើងទៀត ដោយសារនៅមានអ្នករបួសធ្ងន់ជាច្រើន។
ជាមួយគ្នានេះ ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់បានភៀសខ្លួនទៅប្រទេសថៃ និងកំពុងលាក់ខ្លួននៅក្នុងព្រៃពីការវាយប្រហារតាមផ្លូវអាកាសរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីថៃបានបដិសេធថា កម្លាំងសន្តិសុខប្រទេសរបស់លោកបានបញ្ជូនជនភៀសខ្លួនទៅប្រទេសមីយ៉ាន់ម៉ាវិញដែលបានឆ្លងដែនចូលប្រទេសថៃពីការវាយប្រហារតាមផ្លូវអាកាសរបស់យោធាមីយ៉ាន់ម៉ា។
លោកនាយករដ្ឋមន្ត្រីបាននិយាយថា រដ្ឋាភិបាលរបស់លោកបានត្រៀមជំរំរួចរាល់ហើយសម្រាប់ដាក់ជនភៀសខ្លួនមកពីប្រទេសមីយ៉ាន់ម៉ា។
អាជ្ញាធរថៃបានឲ្យដឹងថា ជនភៀសខ្លួនមីយ៉ាន់ម៉ាប្រហែលជា៣ពាន់នាក់បានឆ្លងដែនចូលទឹកដីថៃកាលពីថ្ងៃអាទិត្យ។
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


