ព័ត៌មានអន្ដរជាតិ
បាតុកម្មប្រឆាំងច្បាប់អន្តោប្រវេសន៍របស់ ត្រាំ រាលដាលទូទាំង សហរដ្ឋអាមេរិក
បាតុកម្មប្រឆាំងច្បាប់អន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ បានរីករាលដាល់ទូទាំងសហរដ្ឋអាមេរិក ដោយក្នុងទីក្រុងខ្លះមានការផ្ទុះអំពើហិង្សា ចំណែកនៅ Los Angeles វិញ មន្ត្រីយោធាអះអាងថា កងទ័ពមានសិទ្ធចាប់ខ្លួននរណាក៏បានឲ្យតែល្មើសច្បាប់ ខណៈភាពចលាចលឈានចូលដល់ថ្ងៃទី៦។

ស្ថានការណ៍ទំនងមិនធូរស្រាលឡើយព្រោះថា នៅចុងសប្តាហ៍នេះ មានការគ្រោងធ្វើបាតុកម្មរាប់រយកន្លែងទៀតទូទាំងសហរដ្ឋអាមេរិក ដើម្បីសម្តែងការប្រឆាំងទៅនឹងភ្នាក់ងារអន្តោប្រវេសន៍និងគយ (ICE) ដែលបានបើកប្រតិបត្តិការយ៉ាងឃោរឃៅ វាយឆ្មក់ចាប់ខ្លួនមនុស្សមិនលើកលែង។
ផ្តើមចេញពី LA, គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី១២ខែមិថុនាឆ្នាំ២០២៥ បាតុកម្មប្រឆាំងច្បាប់អន្តោប្រវេសន៍របស់លោក ត្រាំ បានរាលដាលដល់ទីក្រុងកាន់តែច្រើនដូចជា New York, Chicago, Atlanta, Seattle, Boston, Washington D.C., Denver, San Francisco, Austin, Dallas, San Antonio, Omaha, Raleigh, Portland, Salt Lake City, Hartford, Tampa, Detroit, Baltimore, Louisville, Jacksonville និងទីក្រុងផ្សេងៗទៀត។

មកទល់ពេលនេះមានមនុស្សជាច្រើនត្រូវបានចាប់ខ្លួនព្រោះតែបង្កភាពចលាចល ដោយក្នុងនោះមាន៤០០នាក់ត្រូវចាប់ខ្លួននៅ LA, ជាង ១៥០នាក់នៅ San Francisco, ៨៦នាក់នៅ New York, ១៧នាក់នៅ Chicago និង១៣នាក់នៅ Austin។
ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការបញ្ជូនកងទ័ពទៅ LA បានបង្កឲ្យមានជជែកវែកញែកយ៉ាងក្តៅគគុកទូទាំងប្រទេស អំពីការប្រើប្រាស់យោធានៅលើទឹកដីសហរដ្ឋអាមេរិក។

ទាហានម៉ារីនចំនួន៧០០នាក់និងទ័ពឆ្មាំជាតិ ៤ ០០០នាក់ ដែលលោក ត្រាំ បញ្ជូនទៅទីក្រុង Los Angeles មិនមានសមត្ថកិច្ចចាប់ខ្លួននោះទេប៉ុន្តែពួកគេមានអំណាចក្នុងការឃុំខ្លួនបុគ្គលជាបណ្ដោះអាសន្ន រហូតដល់មន្ត្រីអនុវត្តច្បាប់អាចចាប់ខ្លួនពួកគេជាផ្លូវការ។
បន្ថែមពីលើការរក្សាសណ្តាប់ធ្នាប់ ការពារអគារនិងបុគ្គលិករបស់រដ្ឋាភិបាល, មន្ទីរបញ្ចកោណបញ្ជាក់ថា កងទ័ពទាំងនេះក៏នឹងត្រូវការពារមន្រ្តី ICE ក្នុងអំឡុងពេលវាយឆ្មក់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាតុកម្មប្រឆាំងច្បាប់អន្តោប្រវេសន៍នៅអាមេរិក រីកកាន់តែធំដល់ ១១ទីក្រុង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


