ព័ត៌មានអន្ដរជាតិ
បាតុកម្មប្រឆាំងច្បាប់អន្តោប្រវេសន៍នៅអាមេរិក រីកកាន់តែធំដល់ ១១ទីក្រុង
បាតុកម្មប្រឆាំងច្បាប់អន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ បានរាលដាលដល់ទីក្រុងចំនួន១១ហើយនៅសហរដ្ឋអាមេរិក ដោយក្នុងនោះ Los Angeles (LA) ជាកន្លែងធ្ងន់ធ្ងរជាងគេ ដោយឈានដល់កើតជាអំពើហិង្សារវាងប៉ូលិសនិងបាតុករ ថែមទាំងមានការដាក់បម្រាមគោចរទៀតផង។

តាមការចុះផ្សាយរបស់ Guardian នៅថ្ងៃពុធទី១១ខែមិថុនាឆ្នាំ២០២៥ ក្រៅពី LA បាតុកម្មបានរីករាលដាលដល់ទីក្រុង New York, Chicago, Philadelphia, Seattle, Austin, Dallas, Denver, Washington D.C, Boston, Atlanta, និង Portland។
បាតុកម្មដំបូងគឺកើតឡើងនៅ LA កាលពីចុងសប្តាហ៍មុន បន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍មកពី ICE បើកប្រតិបត្តិការឃោរឃៅ វាយឆ្មក់ចាប់ខ្លួនជនអន្តោប្រវេសន៍សូម្បីតែពេលពួកគេកំពុងធ្វើការនៅក្នុងការិយាល័យ។ កុបកម្មនេះ ធ្វើឲ្យ LA ធ្លាក់ចូលក្នុងភាពចលាចលនិងវឹកវរ ឈានដល់ការដុតបំផ្លាញយានយន្តនិងសំណង់នានា ថែមទៀតផង។

កាលពីថ្ងៃអង្គារ ប៉ូលិសក្រុង LA ក៏បើកផ្តើមយុទ្ធនាការចាប់ខ្លួនទ្រង់ទ្រាយធំ លើបាតុករដែលគឃ្លើននឹងបម្រាមគោចរ ដែលចូលជាធរមានចាប់ពីម៉ោង៨យប់ដល់ម៉ោង៦ព្រឹក។
អភិបាលក្រុង LA លោកស្រី Karen Bass បានដាក់បម្រាមនេះដែលនឹងត្រូវ អនុវត្តច្រើនថ្ងៃ ដោយមិនដឹងថានឹងដកវិញនៅថ្ងៃណានោះទេ។

កាលពីថ្ងៃរាត្រីថ្ងៃអង្គារ ប៉ូលិស LA បានចាប់ខ្លួនទ្រង់ទ្រាយធំចំពោះអ្នកទាំងឡាយណាដែលមិនព្រមបំបែកគ្នា នៅតាមទីតាំងហាមជួបជុំ ខណៈគិតក្នុងរយៈពេល៤ថ្ងៃមកនេះ ប៉ូលិស LA ឃាត់បានមនុស្សរហូតដល់ទៅ ៣៧៨នាក់ឯណោះ។
ឆ្មាំជាតិប្រហែល ២ ១០០នាក់ រួមជាមួយទាហានម៉ារីន៧០០នាក់ ក៏កំពុងឈរជើងនៅក្នុងទីក្រុង Los Angeles រួចទៅហើយដែរ ខណៈលោកត្រាំ អះអាងថា នឹងប្រើគ្រប់មធ្យោបាយដើម្បីកម្ចាត់អំពើហិង្សា និងស្តារសណ្តាប់ធ្នាប់ឡើងវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ LA បើកប្រតិបត្តិការចាប់ខ្លួនមនុស្សទ្រង់ទ្រាយធំ ក្រោយដាក់បម្រាមគោចរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


