Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​គំរាម​ថា ​មូលដ្ឋាន​ទ័ព​អាមេរិក​អាច​ត្រូវ​បាន​កំណត់​គោលដៅ

បានផុស

នៅ

អ៊ីរ៉ង់បានព្រមាននៅ​ថ្ងៃ​ទី​១៤​ខែ​មិថុនា​ឆ្នាំ​២០២៥​​នេះ​ថា ខ្លួននឹងធ្វើការវាយប្រហារសងសឹកបន្ថែមលើអ៊ីស្រាអែល ហើយអាចកំណត់គោលដៅមូលដ្ឋានយោធាអាមេរិកនៅ​តំបន់​មជ្ឈិមបូព៌ា ប្រសិនបើអរិភាពនៅតែបន្តកើនឡើង។

ការ​វាយ​​សងសឹក​របស់​អ៊ីរ៉ង់​នៅ​អ៊ីស្រាអែល (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក Fars News មន្ត្រីយោធាជាន់ខ្ពស់​របស់​ក្រុង​តេហេរ៉ង់ បានព្រមានថា ជម្លោះនៅក្នុងតំបន់នឹង «រាលដាលដល់មូលដ្ឋានទ័ពអាមេរិក» នៅប៉ុន្មានថ្ងៃខាងមុខ។ ប្រភព​មន្ត្រី​អ៊ីរ៉ង់ បាន​ប្រាប់ Fars News ថា «អ្នកឈ្លានពាន នឹងក្លាយជាគោលដៅនៃការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងដ៏​ខ្លាំង​ក្លា​របស់អ៊ីរ៉ង់»។

ការគំរាមកំហែងនេះ ធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ ដូចជា​នៅ​ទីក្រុង Natanz និង Isfahan។ ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកវាយ​បក​នៅឯទីក្រុងធំៗរបស់អ៊ីស្រាអែល រួមទាំងទីក្រុង Tel Aviv និង Jerusalem។

លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាន​និយាយ​ថា អ៊ីស្រាអែល​បាន​បង្អាក់​ដំណើរការ​ការទូត​រវាង​​សហរដ្ឋ​អាមេរិក និង​ទីក្រុង​តេហេរ៉ង់ ជុំវិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ។ បន្ថែម​ពី​នោះ លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នឹង​មិន​អាច​កើត​ឡើង​ឡើយ បើ​គ្មាន​ការ​បើក​ដៃ​ពី​អាមេរិក​ដែល​ជា​​អ្នក​ផ្គត់​អាវុធ និង​ជា​សម្ព័ន្ធមិត្ត​​ដ៏​ជិត​ស្និទ្ធ​របស់​អ៊ីស្រាអែល។

ចំណែក​ឯ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ព្រមាន​ថា អ៊ីរ៉ង់ ត្រូវតែចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើមិនដូច្នោះទេប្រទេសនេះត្រូវខ្ទេចហ្មត់។ លោក​បញ្ជាក់​ទៀត​ថា កន្លង​មក អាមេរិក​ទុក​ពេល​ឲ្យ​អ៊ីរ៉ង់​រហូត​ដល់​ ៦០​ថ្ងៃ ​ប៉ុន្តែពួកគេមិនព្រមចាប់យកសោះ។ យ៉ាង​ណា​មិញ លោក ត្រាំ បានស្នើ​ថា ដំណោះស្រាយ​ការទូតនៅតែមាន​សម្រាប់​អ៊ីរ៉ង់​នៅ​ឡើយ ដោយ​និយាយ​ថា «​វា​មិន​យឺត​ពេល​ទេ​» ដោយ​សំដៅ​ទៅ​លើ​ការ​ចរចា​នុយក្លេអ៊ែរ​រវាង​អាមេរិក និង​អ៊ីរ៉ង់​នៅ​ប្រទេស​អូម៉ង់​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​​នេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤២ វិនាទី មុន

អ៊ីរ៉ង់​គំរាម​ថា ​មូលដ្ឋាន​ទ័ព​អាមេរិក​អាច​ត្រូវ​បាន​កំណត់​គោលដៅ

ព័ត៌មានជាតិ២ នាទីutes មុន

ប្រធានសហភាពសហជីព៖ បណ្តារោងចក្រសហគ្រាសក្នុងស្រុកមានការងារជាច្រើនសម្រាប់ពលរដ្ឋខ្មែរ វិលពីប្រទេសថៃវិញ

ព័ត៌មានជាតិ៣៨ នាទីutes មុន

សម្ដេចតេជោ ហៅពលករខ្មែរធ្វើការនៅថៃរូតរះវិលចូលប្រទេស ព្រោះយោធា និងអ្នកជ្រុលនិយមខ្លះនឹងធ្វើបាបខ្មែរ

ព័ត៌មានជាតិ៤២ នាទីutes មុន

លោក នេត្រ ភក្រ្តា៖ សូមប្រយ័ត្នប្រយែងក្នុងការដកស្រង់ប្រភពព័ត៌មាន គ្រាជម្លោះព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៥២ នាទីutes មុន

សាស្ត្រាចារ្យ និងនិស្សិត “NUM” ៨០នាក់ ចុះទស្សនកិច្ចសិក្សាគោលដៅទេសចរណ៍មួយចំនួន ក្នុងខេត្តបាត់ដំបង

Sokha Hotels

ព័ត៌មានពេញនិយម