Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះកំហឹងពីបុគ្គលិក ក្រោយក្រុមហ៊ុនហាមមិន​ឲ្យឆ្លុះ​កញ្ចក់ និងញ៉ាំ​អាហារ​​ពេលធ្វើការ

បានផុស

នៅ

នាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុនគ្រឿងសង្ហារិមដ៏ល្បីមួយនៅក្នុងប្រទេសចិន បានបង្កឲ្យមានភាពចម្រូងចម្រាស និងផ្ទុះកំហឹងតាមប្រព័ន្ធអ៊ីនធឺណេត បន្ទាបពីប្រកាសអំពីច្បាប់កន្លែងធ្វើការដ៏ចម្លែកជាច្រើន។ ក្នុងចំណោមច្បាប់ដ៏តឹងរឹងនោះគឺ ហាមមិនឲ្យឆ្លុះកញ្ចក់ និងញ៉ាំអាហារសម្រន់ក្នុងកំឡុងពេលម៉ោងធ្វើការ។ ច្បាប់​នេះ​ក៏​តម្រូវ​ឲ្យបុគ្គលិកចូល​ធ្វើការ​ខ្ទង់ម៉ោងរាល់ថ្ងៃ។

រូបភាព៖scmp
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពចម្រូងចម្រាសបានលាតត្រដាងនៅក្នុងខែឧសភា បន្ទាប់ពីត្រូវបានបង្ហាញតាមអ៊ីនធឺណិតថា នាយកប្រតិបត្តិជាន់ខ្ពស់នៅក្នុងនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិករបស់ក្រុមហ៊ុន Man Wah Holdings Ltd ដែលមានឈ្មោះថា Liu បានចេញសេចក្តីជូនដំណឹងមួយ។

យោងតាមច្បាប់ដែលបានចែង ពោលគឺថា ហាមប្រាមការហូបចុកនៅកន្លែងធ្វើការ, ថែមម៉ោងគ្មានកំណត់, តម្រូវឲ្យចូលធ្វើខ្ទង់ម៉ោង៦ជារៀងរាល់ថ្ងៃ ហើយបបុគ្គលិកម្នាក់ណាដែលមិនចង់ធ្វើតាមការបញ្ជានោះទេ គួរតែលាលែងពីតំណែងនេះចោលភ្លាមៗ។

ក្រុមហ៊ុន Man Wah Holdings បង្កើតឡើងក្នុងឆ្នាំ ១៩៩២ និងត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនហុងកុង ហើយមានមូលដ្ឋាននៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ ក្រុមហ៊ុនមានឯកទេសខាងសាឡុង ពូក និងគ្រឿងសង្ហារឹមបន្ទះ ព្រមទាំងមានបុគ្គលិកធ្វើការសរុបចំនួន ២៧,០០០ នាក់។ មិនតែប៉ុណ្ណោះ ម៉ាកយីហោល្បីមួយនេះ បានចុះហត្ថលេខាលើតារាហុងកុង Andy Lau ក្នុងនាមជាទូតសុឆន្ទៈម៉ាកនៅឆ្នាំ ២០១៦ ។

ទោះជាយ៉ាងណាក៏ដោយ ផ្អែកតាមរូបថតដែលបង្ហាញពីក្រុមហ៊ុន បានបង្ហាញឲ្យឃើញពីក្រុមជជែកនៅកន្លែងធ្វើការបង្ហាញថា ជាមួយនឹងរដូវកាលផ្សព្វផ្សាយដ៏សំខាន់មួយនឹងមកដល់ មនុស្សមួយចំនួនមិននៅស្ថានីយការងាររបស់ពួកគេទេ។ អ្នកខ្លះ​នៅ​ក្នុង​បន្ទប់ទឹក ខ្លះ​មើល​កញ្ចក់ ហើយ​ខ្លះ​ទៀត​រក​លេស​ចម្លែកៗ។

លោក Liu បាន​ចេញ​ការ​ព្រមាន​យ៉ាង​ម៉ឺងម៉ាត់​ថា «ប្រសិន​បើ​ខ្ញុំ​ចាប់​អ្នក​ណា​ម្នាក់​លេង​ហ្គេម​នៅ​កន្លែង​ធ្វើការ ពួក​គេ​នឹង​ត្រូវ​បណ្តេញ​ចេញ​ភ្លាមៗ។ ចំពោះអ្នកដែលលួចញុាំអាហារសម្រន់នឹងប្រឈមនឹងការផាកពិន័យ៖ ២ពាន់យន់ (២៨០ដុល្លារ) សម្រាប់អ្នកគ្រប់គ្រង, ១ពាន់យន់ (១៤០ ដុល្លារ) សម្រាប់អ្នកគ្រប់គ្រងជាន់ខ្ពស់ និង ៥០០យន់សម្រាប់ជំនួយការអ្នកគ្រប់គ្រង។

គាត់បាននិយាយថា ប្រសិនបើនរណាម្នាក់នៅឆ្ងាយពីស្ថាប័នការងាររបស់ពួកគេ ដោយគ្មានមូលហេតុលើសពី ៣ដង ប្រាក់ខែរបស់ពួកគេនឹងត្រូវកាត់បន្ថយចំនួន ២ពាន់យន់ ។ លោកថែមទាំងបានពិន័យជាប្រាក់១០០ យន់សម្រាប់បុគ្គលិកដែលខកខានមិនបានបិទកុំព្យូទ័ររបស់ពួកគេបន្ទាប់ពីធ្វើការ។

លោក​បាន​បន្ថែម​ថា​ ​អ្នក​ដែល​ឈប់​សម្រាក​នឹង​បង់​ប្រាក់​ពិន័យ ហើយ​នឹង​ប្រើ​លុយ​នោះ​ដើម្បី​ផ្ញើ​ប្រាក់​រង្វាន់​ស្រោមសំបុត្រ​ក្រហម​ដល់​បុគ្គលិក​ដែល​ធ្វើការ​ពិត​»។ ជាពិសេស ប្រសិនបើនិយោជិតចាកចេញពីការងារលើសពី ១០ នាទី កុំព្យូទ័ររបស់ពួកគេត្រូវតែចាក់សោ ហើយកៅអីរបស់ពួកគេត្រូវបានរុញចូល ឬពិន័យនឹងត្រូវដាក់។

លោក Yao Kun មេធាវីនៃក្រុមហ៊ុនច្បាប់ Kangda បានប្រាប់ក្រុមសារព័ត៌មាន Henan Daily ថា នៅក្រោមច្បាប់ការងាររបស់ប្រទេសចិន និងបទប្បញ្ញត្តិបណ្តោះអាសន្នស្តីពីការបើកប្រាក់ឈ្នួល និយោជកមិនមានអាជ្ញាធររដ្ឋបាលក្នុងការដាក់ពិន័យលើកម្មករទេ ហើយបទប្បញ្ញត្តិរបស់ក្រុមហ៊ុនមិនត្រូវបំពានលើភាពសមរម្យសាធារណៈឡើយ។

លោក​បាន​បន្ត​ថា​ «​ការ​ផាក​ពិន័យ​បុគ្គលិក​សម្រាប់​ការ​ប្រើ​បន្ទប់ទឹក ឬ​មើល​កញ្ចក់​គឺ​ធ្ងន់ធ្ងរ​ពេក ហើយ​អាច​នឹង​មិន​អាច​អនុវត្ត​បាន​តាម​ផ្លូវ​ច្បាប់ឡើយ​»​។

យ៉ាងណាមិញ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យមាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​លើបណ្ដាញសង្គម​អ៊ីនធឺណិត អ្នកខ្លះបាននិយាយថា នេះជាការងារ ឬជាប់គុក? នៅពេលដែលក្រុមចាប់ផ្តើមឈ្លក់វង្វេងនឹងការចូលរួម និងវិន័យ ជាធម្មតាមានន័យថាពួកគេកំពុងតែអស់លុយហើយ៕

រូបភាព៖scmp

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម