ព័ត៌មានអន្ដរជាតិ
បំផ្ទុះគ្រាប់បែកអត្តឃាតពេលអធិដ្ឋាន សម្លាប់មនុស្ស២២នាក់ស្លាប់និង៦៣នាក់របួសនៅស៊ីរី
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៣ខែមិថុនានេះ ការបំផ្ទុះគ្រាប់បែកអត្តឃាតដ៏បំផ្លិចបំផ្លាញមួយ ក្នុងអំឡុងពេលអធិដ្ឋានកាលពីថ្ងៃអាទិត្យនៅឯវិហារគ្រិស្ត Orthodox Mar Elias ក្បែរទីក្រុងដាម៉ាស (Damascus) ប្រទេសស៊ីរី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់ និង៦៣នាក់ផ្សេងទៀតរងរបួស។

សាក្សីបាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកបានពាក់អាវបិទមុខចូលទៅក្នុងព្រះវិហារនិងបើកការបាញ់ប្រហារ ហើយបន្ទាប់មកបានបំផ្ទុះអាវកាក់ដែលពោពេញដោយគ្រាប់បែក ទោះបីអ្នកនៅក្នុងហេតុការណ៍ព្យាយាមរារាំងក៏ដោយ។ របាយការណ៍ខ្លះក៏បានលើកឡើងថា មានខ្មាន់កាំភ្លើងម្នាក់ផ្សេងផងដែរ ខណៈក្នុងអំឡុងពេលនោះមានអ្នកចូលរួម៣៥០នាក់។
ការវាយប្រហារនេះជាការវាយប្រហារមួយដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះប្រឆាំងនឹងគ្រិស្តបរិស័ទក្នុងប្រទេសស៊ីរី។ គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវជាផ្លូវការទេ ប៉ុន្តែអាជ្ញាធរសង្ស័យថាជាទង្វើរបស់ក្រុមរដ្ឋឥស្លាម។ ចំណែកមន្ត្រីក្រសួងមហាផ្ទៃបានស្តីបន្ទោសក្រុមជ្រុលនិយម និងក្រុមគាំទ្រអតីតប្រធានាធិបតីលោក អាសាដ ចំពោះការព្យាយាមធ្វើឱ្យប្រទេសមានអស្ថិរភាព។
សោកនាដកម្មនេះ គូសបញ្ជាក់ពីគំរាមកំហែងនៃអំពើហិង្សាជ្រុលនិយមនៅក្នុងប្រទេសស៊ីរី ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីស្ដារសន្តិសុខនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលកណ្តាលក៏ដោយ៕




អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


