ព័ត៌មានអន្ដរជាតិ
សប្បាយហួសហេតុពេក ប៉ូលិសទៅបំបែកហ្វូងមនុស្សនៅកណ្តាលទីក្រុង Manchester
មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំជួបជុំគ្នាដែលមានឥរិយាបថខុសច្បាប់នៅកណ្តាលទីក្រុង Manchester។
ប៉ូលិសត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុដែលមនុស្សច្រើកកកកុញនៅ Castlefield Bowl កាលពីយប់ថ្ងៃពុធ។ វីដេអូបានបង្ហាញពីហ្វូងមនុស្សនាំគ្នាផឹកស៊ី និងរាំកម្សាន្តយ៉ាងសប្បាយរីកដែលគ្មានខ្វល់អ្វីសោះនៅក្នុងការប្រគំតន្ត្រីដោយឌីជេម្នាក់។
រូបភាពជាច្រើនបានបង្ហាញពីលទ្ធផលនៃការជួបជុំលើសកម្រិតបន្សល់ទុកសំបកដក និងសំរាមព្រោងព្រាតនៅលើដី។
តាមព័ត៌មាន Manchester Evening News បានផ្សាយថថា ប៉ូលិសបានទៅដល់កន្លែងកើតហេតុ និងបានបំបែកហ្វូងមនុស្សនៅវេលាម៉ោងជាង១០យប់។
យោងតាមអ្នកស្រុកម្នាក់ឲ្យដឹងថា សូម្បីឌីជេដែលប្រគំតន្ត្រីមួយនៅពេលនោះគឺខុសច្បាប់។
លោក Joan Davies សមាជិកក្រុមប្រឹក្សា Deansgate ថ្កោលទោសចំពោះព្រឹត្តិការណ៍នេះដោយនិយាយថា «យើងចង់ឲ្យអ្នករាល់គ្នាសប្បាយរីករាយខ្លួនឯង ប៉ុន្តែនៅក្នុងកម្រិតមួយដែលអាចទទួលយកបាន។ ខ្ញុំគិតថា ប៉ូលិសពិតជាពិបាកណាស់ ពួកគេត្រូវធ្វើម្តេចឲ្យមានតុល្យភាព»។
ការឆ្លងកូវីដ-១៩នៅចក្រភពអង់គ្លេសឥឡូវនេះបានធ្លក់ចុះទាបជាងប្រទេស២៥ក្នុងចំណោមប្រទេសអឺរ៉ុបចំនួន២៧ ខណៈករណីឆ្លងប្រចាំថ្ងៃនៅចក្រភពអង់គ្លេសបានធ្លាក់ចុះ២៨%ក្នុងសប្តាហ៍នេះ។
អ្នកស្រីវេជ្ជបណ្ឌិត Yvonne Doyle មកពីសុខាភិបាលសាធារណៈរបស់ ប្រទេសអង់គ្លេសបានព្រមានថា ៖«បំរាមរឹតត្បិតបានបន្ធូរបន្ថយ និងបរិយាកាសល្អប្រសើរមែន តែយើងមិនអាចឈប់ប្រុងប្រយ័ត្នបានទេ។ យើងមិនអាចសប្បាយ ភ្លេចខ្លួនឡើយ»។
អ្នកស្រីនិយាយថា ៖«មានមនុស្សជាច្រើនស្ថិតនៅមន្ទីរពេទ្យនៅឡើយឥឡូវនេះ ដោយសារការផ្ទុះលើកទី២ ហើយមនុស្សរាប់ពាន់នាក់នៅតែឆ្លងជារៀងរាល់សប្តាហ៍ ហើយក៏មានច្រើនកំពុងធ្ងន់ធ្ងរ»។
អ្នកស្រីវេជ្ជបណ្ឌិតនៅតែជំរុញឲ្យពលរដ្ឋអង់គ្លេសលាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាសការពារខ្លួន និងនៅគម្លាតឆ្ងាយពីគ្នាដើម្បីការរីករាលដាលជាថ្មី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Manchester Evening News
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង