ព័ត៌មានអន្ដរជាតិ
អ្នកជាសះស្បើយពីកូវីដ អាចប្រឈមបញ្ហាតម្រងនោមធ្ងន់ធ្ងរ
ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយដោយ JAMA Network Open បានរកឃើញថា អ្នកជំងឺដែលវិវត្តទៅជាបញ្ហាក្រលៀនធ្ងន់ធ្ងរ អំឡុងពេលនៃការព្យាបាលជំងឺកូវីដ ១៩ នឹងបណ្ដាលឲ្យខ្សោយតម្រងនោមយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែ បន្ទាប់ពីចេញពីមន្ទីរពេទ្យ ពោលគឺខ្លាំងជាងអ្នកជំងឺដែលមិនបានឆ្លងកូវីដហើយមានការខូចខាតផ្នែកសរីរាង្គដូចគ្នា ។

ទិន្នន័យបានបង្ហាញថា ក្នុងចំណោមអ្នកជំងឺដែលមានបញ្ហាបញ្ហាក្រលៀនធ្ងន់ធ្ងរនៅមន្ទីរពេទ្យចំនួន ៥ ក្នុងរដ្ឋ Connecticut និងកោះ Rhode អ្នកដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺកូវីដ មានការថយចុះមុខងារតម្រងនោមច្រើនជាង ១២ ដងក្នុងរយៈពេល ៦ ខែបន្ទាប់ពីចូលមន្ទីរពេទ្យជាងអ្នកដែលមិនមានមេរោគ។
សហអ្នកនិពន្ធវេជ្ជបណ្ឌិត F. Perry Wilson បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា” អ្នកជំងឺកូវីដដែលមានបញ្ហាក្រលៀនធ្ងន់ធ្ងរ ខុសគ្នាពីអ្នកមានបញ្ហាតម្រងនោមស្រាល ដោយសារតែវាទាក់ទងនឹងផលប៉ះពាល់រយៈពេលវែង ” ។
សាស្ត្រាចារ្យរងផ្នែកវេជ្ជសាស្ត្រក្នុងទីក្រុង New Haven លោក Wilson និយាយថា បញ្ហាក្រលៀនធ្ងន់ធ្ងរគឺជាការថយចុះភ្លាមៗនៃមុខងារតម្រងនោម ដែលត្រូវបានរកឃើញជាធម្មតា ១៥% លើមនុស្សដែលបានចូលមន្ទីរពេទ្យ ដោយសារវាបានបង្កើនហានិភ័យនៃការស្លាប់ដល់ទៅ ១០ ដង។ ស្ថានភាពនេះច្រើនកើតមានចំពោះអ្នកជំងឺកូវីដចន្លោះពី ២៤% ទៅ ៥៧% នៅមន្ទីរពេទ្យដោយសារវីរុសវិវត្តអំឡុងពេលព្យាបាល។

ក្រុមអ្នកស្រាវជ្រាវបានវាយតម្លៃលើអត្រានៃការច្រោះ glomerular ដែលត្រូវបានប៉ាន់ស្មាននិងវាស់បរិមាណឈាមឆ្លងកាត់ glomerular នៃបំពង់តូចនៅក្នុងតម្រងនោមចំពោះអ្នកជំងឺ ១៨២ នាក់ដែលមានជំងឺខ្សោយក្រលៀនធ្ងន់ធ្ងរហើយឆ្លងកូវីដ និងអ្នកជំងឺ ១ ៤៣០ នាក់ដែលមានបញ្ហាក្រលៀនធ្ងន់ធ្ងរតែមិនមានរោគសញ្ញាកូវីដ។
មនុស្សដែលមានសុខភាពល្អមានអត្រាច្រោះប្រមាណ ៩០ ឬច្រើនជាងនេះក្នុងមួយនាទី ខណៈពេលអ្នកដែលមានបញ្ហាក្រលៀនធ្ងន់ធ្ងរនឹងថយចុះពី ១ ទៅ ២ មីលីលីត្រក្នុងមួយនាទី ជាសញ្ញានៃការបាត់បង់មុខងារតម្រងនោមធ្ងន់ធ្ងរនិងរយៈពេលវែង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖UPI
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


