ព័ត៌មានអន្ដរជាតិ
បុរសអាយុ២៥ឆ្នាំម្នាក់ត្រូវបានចាប់ខ្លូនសង្ស័យសម្លាប់សមាជិកសភាអង់គ្លេស
បុរសឈ្មោះ Ali Harbi Ali ជាកូនប្រុសរបស់អឌិតទីប្រឹក្សាផ្នែកសារព័ត៌មានរបស់អតីតនាយករដ្ឋមន្ត្រីសូម៉ាលីត្រូវបានចាប់ខ្លួនក្រោមច្បាប់ប្រឆាំងភេរវកម្ម បន្ទាប់ពីសង្ស័យសម្លាប់សមាជិកសភាអង់គ្លេសលោក David Amess។ នេះបើតាមប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេតបាននិយាយ។
លោក Amess អាយុ៦៩ឆ្នាំមកពីគណបក្សអភិរក្សនិយមរបស់លោកនាយករដ្ឋមន្ត្រី Boris Johnson ត្រូវបានចាក់ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់នៅពេលលោកបានជួបអ្នកបោះឆ្នោតនៅក្នុងព្រះវិហារមួយកាលពីថ្ងៃសុក្រនៅតំបន់ Leigh-on-Sea ភាគខាងកើតទីក្រុងឡុងដ៍។

ប៉ូលិសបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសជនជាតិអង់គ្លេសអាយុ២៥ឆ្នាំនៅកន្លែងកើតហេតុដែលសង្ស័យពាក់ព័ន្ធនឹងឃាតកម្ម និងបាននិយាយថា គាត់ត្រូវបានគេជឿថាធ្វើសកម្មភាពម្នាក់ឯង។ ពួកគេមិនបានបង្ហាញឈ្មោះជនសង្ស័យនោះទេ ប៉ុន្តែបានប្រើសិទ្ធិក្រោមច្បាប់ប្រឆាំងភេរវកម្មដើម្បីឃុំខ្លួនដល់ថ្ងៃទី២២ ខែតុលា។
ប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេតមួយបានឲ្យដឹងថា ឈ្មោះ Ali Harbi Ali ជាពលរដ្ឋអង់គ្លេស ជាជនសង្ស័យដែលត្រូវបានឃាតខ្លួន។ តាមព័ត៌មានថា ជនសង្ស័យបានធ្វើការណាត់ជួបលោក Amess នៅការិយាល័យបោះឆ្នោត។
សារព័ត៌មាន BBC បានផ្សាយថា ជាច្រើនឆ្នាំកន្លងទៅ Ali ត្រូវបានគេយោងទៅលើកម្មវិធីរដ្ឋាភិបាលមួយហៅថា«ការពារ ឬ Prevent» ដែលមានគោលបំណងតាមដានមនុស្សពីការទាក់ទាញដោយគំនិតជ្រុលនិយមលើបណ្តាញសង្គម។ ប៉ុន្តែឈ្មោះរបស់គាត់មិនស្ថិតនៅក្នុងបញ្ជីឃ្លាំមើលភេរវកម្មទេ។
ប៉ូលិស និងសេវាកម្មសន្តិសុខជឿថា Ali បានធ្វើសកម្មភាពតែម្នាក់ឯង។ កាសែត The Sunday Times បាននិយាយថា គាត់ប្រហែលជាត្រូវបានជំរុញគំនិតដោយក្រុមឥស្លាមនិយម al-Shabaab ពាក់ព័ន្ធនឹងអាល់កៃដានៅប្រទេសសូម៉ាលី។
ឪពុករបស់ Ali គឺលោក Harbi Ali Kullane ជាអតីតទីប្រឹក្សារបស់លោក Hassan Ali Khaire ជាអតីតនាយករដ្ឋមន្ត្រីសូម៉ាលី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


