Connect with us

ព័ត៌មានអន្ដរជាតិ

ទឹក​ជំនន់​នៅនេប៉ាល់​បំផ្លាញ​ស្ពាន​​នៅ​ព្រំដែន​ចិន ស្លាប់​មនុស្ស១​នាក់ និង​បាត់​ខ្លួន​១៧​នាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​CNA ទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅប្រទេស​នេប៉ាល់នៅ ថ្ងៃទី៨ ខែកក្កដានេះ បានបំផ្លាញស្ពានមិត្តភាពនៅ Rasuwagadi ដែលជាច្រកឆ្លងកាត់ព្រំដែនដ៏សំខាន់របស់ប្រទេសនេបាល់ជាមួយប្រទេសចិន។

ទឹកជំនន់ក្នុងទន្លេ Bhotekoshi (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹកជំនន់នេះបានហូរនាំមនុស្ស១៨​នាក់ចូលទៅក្នុងទន្លេ Bhotekoshi ។ មក​ទល់​ពេល​នេះ មន្ត្រី​បាន​បញ្ជាក់​ថា មនុស្ស​ម្នាក់​បាន​ស្លាប់ និង ១៧ នាក់​ផ្សេង​ទៀត​នៅ​បាត់​ខ្លួន។ អ្នក​បាត់​ខ្លួន​មាន​ជនជាតិ​នេប៉ាល់ ១១​នាក់ និង​ចិន ៦​នាក់។

ទឹកជំនន់ក៏បានបំផ្លាញផ្ទះ និងរថយន្តជាច្រើនគ្រឿង និងខូចខាតរថយន្តអគ្គិសនីរាប់រយគ្រឿង ដែលរង់ចាំត្រួតពិនិត្យនៅព្រំដែន។ អ្នកជួយសង្គ្រោះប្រហែល ៩៥ នាក់ និងឧទ្ធម្ភាគចក្រកងទ័ពកំពុងជួយសង្គ្រោះនៅក្នុងតំបន់ដែលរងប៉ះពាល់។

អ្នកជំនាញបានព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យទឹកជំនន់ និងបំណាក់ដីកាន់តែញឹកញាប់ និងខ្លាំង ជាពិសេសក្នុងរដូវខ្យល់មូសុង។ មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍ភ្នំរួមបញ្ចូលគ្នា (ICIMOD) និយាយថា ការកើនឡើងសីតុណ្ហភាព និងភ្លៀងធ្លាក់ខ្លាំងកំពុងបង្កើនហានិភ័យគ្រោះមហន្តរាយនៅក្នុងតំបន់ភ្នំបន្ថែមទៀត៕

ក្រុមជួយសង្គ្រោះជួយជនរងគ្រោះដែលទឹកបក់ទៅ (រូបភាព៖ AP)
(រូបភាព៖ The Times of India)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម