ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ចុះកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង KAAN ចំនួន ៤៨គ្រឿងពីតួកគី
ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសរបស់ខ្លួន ឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយតួកគី ទិញយន្តហោះចម្បាំងពហុមុខងារជំនាន់ទីប្រាំ KAAN ចំនួន ៤៨គ្រឿង ដែលធ្វើឲ្យឥណ្ឌូណេស៊ីក្លាយជាអ្នកទិញអន្តរជាតិដំបូងគេនៃយន្តហោះបំបាំងកាយដែលផលិតដោយតួកគី។

កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងអំឡុងពេលពិព័រណ៍ការពារជាតិ IDEF 2025 កាលពីថ្ងៃទី២៩ខែកក្កដានៅទីក្រុងអ៊ីស្តង់ប៊ុល ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃជាង ១០ពាន់លានដុល្លារ។ វារួមបញ្ចូលមិនត្រឹមតែការដឹកជញ្ជូនយន្តហោះប៉ុណ្ណោះទេ ថែមទាំងការផ្ទេរបច្ចេកវិទ្យា ការផលិតរួមគ្នា និងការប្តេជ្ញាចិត្តក្នុងការកសាងសមត្ថភាពការពារជាតិក្នុងតំបន់របស់ឥណ្ឌូណេស៊ី។
ក្រសួងការពារជាតិតួកគី បានឲ្យដឹងថា យន្តហោះចម្បាំង KAAN ជំនាន់ថ្មីនេះ នឹងត្រូវបានបំពាក់ដោយម៉ាស៊ីន «General Electric F-110» ចំនួនពីរ ដូចទៅនឹងយន្តហោះចម្បាំង Lockheed Martin F-16 ជំនាន់ទី៤ របស់សហរដ្ឋអាមេរិកអ៊ីចឹងដែរ។
ចំណុចសំខាន់នៃកិច្ចព្រមព្រៀង មានដូចជា៖
- យន្តហោះចម្បាំង KAAN ចំនួន៤៨គ្រឿង នឹងត្រូវចែកចាយក្នុងរយៈពេល ១០ឆ្នាំខាងមុខ
- ការជួបប្រជុំគ្នាក្នុងស្រុក និងការផលិតសមាសភាគ ដែលមានការចូលរួមពីក្រុមហ៊ុន PT Dirgantara Indonesia និង PT RAD
- ការចែករំលែកបច្ចេកវិទ្យា ដើម្បីជួយប្រទេសឥណ្ឌូណេស៊ីអភិវឌ្ឍសមត្ថភាពអវកាសនាពេលអនាគត
- កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបណ្តុះបណ្តាលវិស្វកម្ម និងការថែទាំ
ការដឹកជញ្ជូនយន្តហោះចម្បាំង KAAN ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ២០២៨ និងបញ្ចប់នៅឆ្នាំ២០៣៥៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


